**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត

មេបញ្ជាការទិសទី៣ សំឡូត ចុះត្រួតពិនិត្យការងារកសាងពង្រឹងអង្គភាពលើគ្រប់វិស័យ នៅកងអនុសេនាធំល្បាតទី៦ ចំណុះកងការពារព្រំដែនលេខ៥០២

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឈៀវ ឃុន មេបញ្ជាការទិសទី៣ សំឡូត ព្រមទាំងលោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមេបញ្ជាការរង ជំនួយការកង៥០២ មេបញ្ជាការគ្រប់កងអនុសេនាធំល្បាតចំណុះ អញ្ជើញចុះត្រួតពិនិត្យការងារកសាងពង្រឹងអង្គភាពលើគ្រប់វិស័យ នៅកងអនុសេនាធំល្បាតទី៦ ចំណុះកងការពារព្រំដែនលេខ៥០២ ចំណុចព្រែកបី.អន្លង់ក្រពើ ស្ថិតនៅក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការ និងក្រុមការងារបានត្រួតពិនិត្យតាមគោលដៅនីមួយៗ ដែលអង្គភាពសម្រេចបាន ក្នុងរយៈពេលកន្លងមក ដែលកើតចេញពីការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តពុះពារជំនះរាល់ការលំបាកក្នុងភូមិសាស្រ្តឈរជើងនៅតំបន់នេះ។ ឯកឧត្តម មេបញ្ជាការ ទិសទី៣ សំឡូត បានកោតសរសើរថាក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមានសាមគ្គីភាពក្នុងការងារ នាពេលនេះអង្គភាពមានភាពប្រសើរឡើងច្រើនដូចជាសំណង់ជំរុំបានថែរក្សា កែច្នៃជួសជុលមិនមានការខូចខាតច្រើន ផ្នែកពង្រឹងប្រៀបការពារជាតិបានរៀបចំទុកដាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការងារធានាជីវភាពរស់នៅក៏មានភាពប្រសើរឡើងជាងមុន។

ចំណែកលោកមេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានមានប្រសាសន៍បន្ថែម លើការងារដឹកនាំបញ្ជា និងរបៀបរបបធ្វើការ អង្គភាពមានការគោរព និងអនុវត្តបានជាប់ជាប្រចាំ ស្តែងចេញពីលទ្ធផលការងារប្រចាំថ្ងៃ ដូចជាការងារត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ការត្រៀមកម្លាំងដោះស្រាយយថាហេតុផ្សេងៗ និងការងារបង្កបង្កើនផលផងដែរ។

ក្រាយពីការត្រួតពិនិត្យ និងវាយតម្លៃរាល់ចំនុចខ្លាំង ចំនុចខ្សោយរួច ឯកឧត្តម មេបញ្ជាការ ទិសទី៣ សំឡូត បានផ្តាំផ្ញើរដល់អង្គភាពអោយខិតខំអនុវត្តការងារតាមខ្លឹមសារទាំង៤ របស់ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យអោយបានជាប់ជាប្រចាំ ដើម្បីអង្គភាពមានការអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់។

ក្រោយពីបញ្ចប់ការងារនៅកងអនុសេនាធំល្បាតទី៦ ក្រុមការងារប្រវត្តិសាស្រ្តយោធាទិសទី៣ យោធភូមិភាគទី៥ ដែលមានឯកឧត្តម ឧត្តមសេនីយ៍ត្រី ឈៀវ ឃុន មេបញ្ជាការទិសទី៣ សំឡូត ឯកឧត្តម ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ព្រមទាំងអង្គភាពកងការពារព្រំដែនលេខ៥០២ និងវរសេនាតូចនគរបាលការពារព្រំដែនលេខ៨២៣ ដែលជាអង្គភាពសហការនៅក្នុងភូមិសាស្រ្តនោះ បានអញ្ជើញទៅត្រួតពិនិត្យតំបន់ប្រវត្តិសាស្រ្តយោធាតេជោសែនចៅ(សំឡូត) និងបានលើកផ្លាកថ្មីនៅទីស្នាក់ការ និងបន្តការងារថែរក្សាជួសជុលអាគារទាំងឡាយដែលនៅសេសសល់ អោយមានសោភ័ណ្ឌភាពស្អាតឡើងវិញ។

អត្ថបទដែលជាប់ទាក់ទង