**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អាជ្ញាធរហាមបោះតង់កម្សាន្តពេលយប់ នៅក្បាលកោះល្ង ទល់មុខវារីអគ្គិសនីដនសាហុង ព្រំដែនទឹកកម្ពុជា-ឡាវ

ភ្នំពេញ៖ លោក លី មីណា អភិបាលស្រុកបុរីអូស្វាយសែនជ័យ បានហាមឃាត់មិនឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅសម្រាកលេងកម្សាន្តនៅក្បែរកោះល្ង ភូមិអន្លង់ឈើទាល ឃុំព្រះរំកិល ព្រោះនៅទីនោះជាចំណុចខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ឡាវ។

លោកបន្តថា នៅចំណុចនោះមានកម្លាំងសមត្ថកិច្ចឈរជើងចាំទប់ទល់បទល្មើសឆ្លងដែននានា ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ និងជាពិសេសនោះគឺបទល្មើសគ្រឿងញៀន ទើបរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ដើម្បីលើកកម្ពស់ផ្នែកការពារសណ្តាប់ធ្នាប់នៅមូលដ្ឋាន ប៉ុន្តែជាសាធារណ:អាចទៅលេងនៅទីនោះបាននៅពេលថ្ងៃជាធម្មតា តែត្រូវជូនដំណឹងដល់សមត្ថកិច្ចដែលឈរជើងនៅទីនោះជាមុនសិន។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងដែរថា ភ្ញៀវទេសចរណ៍អាចទៅកម្សាន្តនៅអន្លង់ឈើទាលបាន ប៉ុន្តែមិនអនុញ្ញាតឲ្យជិះទូកឆ្លងដែននៅក្បែរកោះល្ងទេ ព្រោះមានសមត្ថកិច្ចយាមកាមយ៉ាងតឹងរឹង ដើម្បីសន្តិសុខជាតិ សុវត្ថិភាព និងបញ្ចៀសហានិភ័យផ្សេងៗ ។

សមាជិកសមាគមន៍ផ្សោតព្រះរំកិលលោក ផយ វណ្ណា បានបញ្ជាក់ផងដែរថា ក្រៅពីតំបន់ហាមឃាត់នេះអ្នកទេសចរណ៍អាចធ្វើដំណើរតាមទូករបស់សហគមន៍ទៅបោះតង់នៅតាមដងទន្លេមេគង្គបានដូចជា នៅតាមពំនូកខ្សាច់ទល់មុខព្រះរំកិល កោះឈើទាលតូច កោះឈើទាលធំ កោះល្ង កោះពាង កោះទន្សាយ កោះបន្ទាយ កោះភ្នៅទីតាំងកោះលន់ប្រវត្តិសាស្ត្រដំរីស និងកោះសំបួរអន្លង់មរកត តាមដងទន្លេមេគង្គតែម្តង។

សូមបញ្ជាក់ថា នៅរមណីយដ្ឋានអេកូទេសចរណ៍ព្រះរំកិល សត្វផ្សោតបានបាត់បង់ ២ឆ្នាំមកហើយ ប៉ុន្តែជំនួសមកវិញដោយ ប្រជាសហគមន៍បានរៀបចំទូកជូនភ្ញៀវទេសចរណ៍ទៅកាន់តំបន់ធនធានជីវ:ចម្រុះនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សរមណីយដ្ឋាននេះឲ្យមាននិរន្តរភាព ព្រោះភ្ញៀវទេសចរណ៍បានមកកម្សាន្តជាខ្សែរសង្វាក់ចេញពីតំបន់ព្រះរំកិល ហើយបន្តដំណើរទៅកាន់ធនធានធម្មជាតិព្រះនិមិត្តបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង