**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប

អភិបាលខេត្តកំពង់ចាម ស្នេី​ដល់​មន្ទីរ អង្គភាពពាក់ព័ន្ធនានា​ ត្រូវចូលរួមកំណត់ព្រំប្រទល់​ឱ្យ​បានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹក​ ប្រឡាយ បឹង ឡូតិ៍នេសាទ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួប សំណេះសំណាលជាមួយមន្រ្តី​ និងយុវជនស្ម័គចិត្តចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្នុងស្រុកស្ទឹងត្រង់ ដែលពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តបុទមបុប្ផា ឃុំពាមកោះស្នា។

ក្នុងឱកាសនោះ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​មន្ត្រីក្រុម​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ឱ្យ​ធ្វើការសម្រុក និងបង្កើនល្បឿនអនុវត្តកិច្ចការរបស់ខ្លួន ជាពិសេស ការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យ​បាន​ទាន់ពេលវេលា និងសម្រេចទៅតាមផែនការគ្រោងទុក ហេីយ​សូម​កុំ​ភ្លេច​ឱ្យ​សោះ​រឿង​ទុក​ផ្លូវ​ ធ្វើយ៉ាងណា​ត្រូវ​ឱ្យ​បងប្អូន​​នៅ​ខាង​ក្រោយ​មាន​ផ្លូវ​ចេញ​ចូល​ផង​ ថ្លែង​បែប​នេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅ​ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៤​ ខែមករា​ ឆ្នាំ​២០២៤​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ គ្រោង​នឹង​​យក​ខេត្តកំពង់ចាម​ ធ្វើ​ជា​ខេត្ត​គំរូ​ ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ឋ​ ឱ្យ​បាន​ចប់​សព្វគ្រប់​ ១០០%​ នា​ពាក់កណ្ដាល​​ឆ្នាំ​២០២៤​ខាងមុខនេះ​ ដូច្នេះ​សូម​ឱ្យ​មន្ត្រី​អនុវត្តការងារនេះ បន្តស្នាដៃ​ឱ្យ​បានសម្រេច​នូវ​ផែនការដែលបានដាក់ចុះ ទន្ទឹមនេះ ត្រូវខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្តុំប្រជាពលរដ្ឋ​ ឱ្យ​បាន​ចូលរួមក្នុងសកម្មភាពការងារ​នេះ​ឱ្យ​បានខ្លាំងក្លា​បន្ថែម​ទៀត​ ។​

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​ស្នេី​ដល់​មន្ទីរ អង្គភាពពាក់ព័ន្ធនានា​ ត្រូវចូលរួមកំណត់ព្រំប្រទល់​ឱ្យ​បានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹក​ ប្រឡាយ បឹង ឡូតិ៍នេសាទ ។ល។​ ក្រៅពី​នោះ​សូម​ឱ្យ​ចូលរួមអនុវត្ត និងជំរុញការដោះស្រាយ វិវាទ​ដីធ្លី​ឱ្យ​មានការថយចុះជាលំដាប់ ។ នៅពេលបិទផ្សាយទិន្នន័យជាសាធារណៈ សូម​ឱ្យ​គណៈកម្មការរដ្ឋបាល​ពន្លឿន​ការងារ ដោះស្រាយ​ទំនាស់ដែលនៅសេសសល់ ឱ្យ​បានឆាប់ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

បេីតាម​របាយការណ៍​ បានឱ្យដឹងថា​ ការងារចុះបញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ធ​ក្នុង​ឆ្នាំ​២០២៣ វាស់វែង បានចំនួន ៨១៣ ៤៨៤ក្បាលដី- បញ្ចូលទិន្នន័យ បានចំនួន ៧៨៦ ៨៨១ក្បាលដី- ចេញប័ណ្ណ បានចំនួន ៧៤៤ ០២២ ប័ណ្ណ ។ បើប្រៀបធៀបទៅ​នឹង​ផែនការដែលក្រសួងបានដាក់ចុះចំនួន ៩២៤ ៤២១ក្បាលដី អនុវត្តបាន៨៨ % នៃការប្រមូលទិន្នន័យ និង​៨០% លើការងារចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ ផែនការថ្មីឆ្នាំ២០២៣ គឺជាឆ្នាំដែលត្រូវអនុវត្តជម្រុញផែនការនៃការងារចេញប័ណ្ណកម្មសិទ្ធិចំនួន ១៥១ ២០០ប័ណ្ណ នៅទូទាំងខេត្តកំពង់ចាម​៕

អត្ថបទដែលជាប់ទាក់ទង