**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០២៣ និងដាក់ចេញទិសដៅបន្តឆ្នាំ២០២៤

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ១ឆ្នាំ ២០២៣ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ២១នាក់ ។

អង្គប្រជុំបានតាមដានស្តាប់នូវ ៖ ១,របាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ ១ ឆ្នាំ ២០២៣ និងទិសដៅការងារបន្ត របស់សាខា ឆ្នាំ ២០២៤ , ២, របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិកា ( គិតត្រឹមថ្ងៃទី ៣១-១២-២០២៣ ) របស់សាខា ឆ្នាំ ២០២៣, ៣ -ពិនិត្យ ពិភាក្សា និងអនុម័ត លើ ផែនការអភិវឌ្ឍសកម្មភាពការងារ របស់សាខា ឆ្នាំ ២០២៤ និង ទី ៤ អនុម័តលើសេចក្តីសម្រេចចំនួន ២ដោយឡែក ស្តីពីកាលកំណត់របបប្រជុំសាមញ្ញប្រចាំត្រីមាស របស់គណះកម្មាធិការសាខា ឆ្នាំ ២០២៤ និង កាលកំណត់របបប្រជុំប្រចាំខែ របស់ក្រុមប្រតិបត្តិសាខា ឆ្នាំ២០២៤ ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីប្រចាំការ តាមអនុសាខាក្រុង ស្រុក ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា អនុសាខាថ្នាក់ខ្លួន ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេលពេញ ១ ឆ្នាំ ២០២៣ នេះ ក្នុងស្ថានភាពដែលកម្ពុជា រក្សាបានរឹងមាំនូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់សាធារណះ និង សុវត្ថិភាពសង្គម បានបង្កលក្ខណះអនុគ្រោះអោយសាខា អនុសាខា ម្ចាស់ការ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការជំរុញសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខា ក្នុងការលើកកំពស់សុខភាព មាតា ទារក និងកុមារ – ការអប់រំទប់ស្កាត់ឆ្ពោះទៅបញ្ចប់ជម្ងឺអេដស៍- ការអប់រំផ្សព្វផ្សាយ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក – ការបណ្តុះបណ្តាលជាមូលដ្ឋាន និង វិជ្ជាសង្រ្គោះបឋម ដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” កាកបាទក្រហមកម្ពជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនរណាម្នាក់ចោល ” ។

មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក និងជម្រុញ អំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេសត្រូវត្រៀមគ្រប់លក្ខណះទាំងកម្លាំង មធ្យោបាយស្បៀង សម្ភារះ ទាំងថវិកា សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗបានភ្លាមៗទាន់ពេលវេលា ហើយត្រូវ យកចិត្តទុកដាក់ ធ្វើយ៉ាងណា អោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាងមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំង បណ្តាញ នៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ – បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីការលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិ សំខាន់ៗ រួមជាមួយ ការខិតខំជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ការពង្រឹងសមត្ថភាព ជូនមន្ត្រី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តន៍វិស័យអាទិភាពទាំង ៤តាម យុទ្ធសាស្ត្រ ២០២១- ២០៣០ របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ទាំងថ្នាក់សាខា និង អនុសាខា រួមជាមួយការទូទាត់អោយមានតម្លាភាព និងគណនេយ្យភាព៕

អត្ថបទដែលជាប់ទាក់ទង