**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរពីគ្រប់ទិសទី

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា វត្តមានយ៉ាងច្រើនកុះកររបស់ពលរដ្ឋនិងនិស្សិតខ្មែរនៅក្នុងប្រទេសជប៉ុនដែលបានចេញមកទទួលស្វាគមន៍ដោយក្តីអំណរយ៉ាងក្រៃលែងចំពោះវត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងតូក្យូ គឺជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្រដូចទឹកបាក់ទំនប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចំពោះរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា សុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍមិនធ្លាប់មានពីមុនដែលជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន គឺជាចំណុចខ្លាំងគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាល ហើយដែលបាននិងកំពុងឆក់ទាញបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំបន្តវេនបានបង្ហាញសមត្ថភាពយ៉ាងពេញលេញក្នុងការថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សនិងកំពុងបន្តពូនជ្រំឱ្យកាន់តែរឹងមាំថែមទៀតដើម្បីធានានិរន្តរភាពនៃភាពសុខសានរបស់ប្រជាពលរដ្ឋខ្មែរ។

បើតាមឯកឧត្តម ប៉ែន បូណា ការដាក់ចេញនូវយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ត្រឹមត្រូវ ទាំងគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយការបរទេស គឺជាកត្តាសត្យានុម័តដែលជំរុញសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋខ្មែរក៏ដូចជាពីសហគមន៍អន្តរជាតិ។ នៅគ្រប់ប្រទេសដែលប្រមុខដឹកនាំកម្ពុជាទៅដល់ សំឡេងស្វាគមន៍គាំទ្រកាន់តែកើនខ្លាំងឡើងជាលំដាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទីនោះក៏ដូចជាម្ចាស់ប្រទេសដោយផ្ទាល់។

នេះគឺជាភស្តុតាងមិនអាចប្រកែកបានដែលបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលក្រាលដោយសម្តេចតេជោ។ សមិទ្ធផលមហាសាលដែលសាងឡើងដោយអ្នកជំនាន់មុន និងសមត្ថភាពចាត់ចែងបន្តយ៉ាងល្អរបស់អ្នកជំនាន់ក្រោយគឺជាកត្តាកំណត់នៃភាពចម្រុងចម្រើន ថ្កើងថ្កានរបស់ប្រទេសជាតិ។ ស្ថានភាពនេះបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងជាដែកឆក់ស្រូបទាញបេះដូងខ្មែរនៅគ្រប់ទិសទី។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង