**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

សម្តេចធិបតី ដាក់ចេញអនុសាសន៍ ៥ចំណុច ដើម្បីជំរុញឲ្យការសិក្សាសមិទ្ធលទ្ធភាព និងការវិនិយោគគម្រោងវារីអគ្គិសនី បូមទឹក ស្តុកទឹកតាតៃលើ ប្រព្រឹត្តទៅបានជោគជ័យ និងមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញ​បន្ថែមនូវអនុសាសន៍៥ចំណុច សម្រាប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធអនុវត្ត ដើម្បីជំរុញឱ្យការងារ​សិក្សាសមិទ្ធលទ្ធភាព និងការវិនិយោគគម្រោងវារីអគ្គិសនី បូមទឹក ស្តុកទឹកតាតៃលើ ប្រព្រឹត្តទៅបានជោគជ័យ និងមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង ​នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា ដើម្បីជំរុញឱ្យការងារនេះ ប្រព្រឹត្តទៅបានជោគជ័យ និងមានប្រសិទ្ធភាព ហើយថែមទាំងអាចបែងចែកបាននូវផលលាភជូនដល់ប្រជាជននៅតាមមូលដ្ឋាន និងសហគមន៍ ប្រកបដោយបរិយាបន្ន​ សម្តេចបានដាក់ចេញបន្ថែមនូវអនុសាសន៍ សម្រាប់ក្រសួង​ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្ត ដូចតទៅ៖

១. គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ត្រូវយកចិត្តទុកដាក់ ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ចំពោះការគ្រប់គ្រងកិច្ចដំណើរការនៃការសាងសង់រោងចក្រវារីអគ្គិសនី ស្របទៅតាមបទដ្ឋានបច្ចេកទេស ឱ្យបានប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវគុណសម្បត្តិរបស់គម្រោង សម្រាប់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ដោយមិនមានបច្ច័យអាក្រក់ណាមួយ ដែលអាចបង្កទៅជាផលប៉ះពាល់ដល់បរិស្ថាន និងមនុស្ស ។

២. ក្រុមហ៊ុនត្រូវបន្តកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរដែនដីខេត្តកោះកុង, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យគម្រោងនេះដំណើរការទៅបានដោយរលូន ។ ទន្ទឹមនឹងនេះ​ ​សូមស្នើក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័នពាក់ព័ន្ធសូមយកចិត្តទុកដាក់អនុវត្តភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនតាមស្មារតីនៃកិច្ចព្រមព្រៀងអនុវត្តគម្រោង ។

៣. គ្រប់ក្រសួង-ស្ថាប័ន, អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវបន្តនូវកិច្ចសហ​ការល្អជាមួយក្រសួងរ៉ែ និងថាមពល ជំរុញការអនុវត្តគម្រោងផ្សេងៗទៀត ដូចជា គម្រោងវារីអគ្គិសនី, គម្រោងខ្សែបញ្ជូនថាមពល និងគម្រោងអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម ដើម្បីធ្វើឱ្យប្រទេសយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់, មានថ្លៃសមរម្យ, ការផ្គត់ផ្គង់អគ្គិសនីមួយប្រកបដោយស្ថិរភាព, ឯករាជ្យភាព និងអាចឈានទៅធ្វើពាណិជ្ជកម្មអគ្គិសនី ជាមួយបណ្តាប្រទេសជិតខាង និងប្រទេសក្នុងតំបន់ផងដែរ ។

៤. បន្តលើកទឹកចិត្តដល់វិនិយោគិនឱ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត នៅក្នុងវិស័យ ថាមពល ជាពិសេសវិស័យថាមពលកកើតឡើងវិញ និងវិនិយោគលើហេដ្ឋារចនា-
សម្ព័ន្ធគាំទ្រ ដូចជាស្ថានីយ៍បញ្ចូលថាមពលអគ្គិសនី ជាដើម ។

៥. លើកកម្ពស់ និងផ្សព្វផ្សាយឱ្យមានការយល់ដឹងជាសាធារណៈ និងការចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ទាំងក្នុងវិស័យសាធារណៈ និងឯកជន​៕

អត្ថបទដែលជាប់ទាក់ទង