**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្តេចធិបតី៖ ខ្ញុំសុខចិត្តឲ្យគេហៅថា «ជនផ្ដាច់ការ» នៅពេលនិយាយពីសន្ដិភាពរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងពិធីបិទស្ទឹងសាងសង់ ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្ដេចសុខចិត្តឲ្យក្រុមប្រឆាំង នៅក្រៅប្រទេសហៅសម្តេចថា «ជនផ្ដាច់ការ» នៅពេលសម្ដេចនិយាយពីសន្ដិភាពរបស់កម្ពុជា ជាជាងមិនអាចស្វែងរក សន្ដិភាពជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា អ្នកខ្លះឲ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់កម្ពុជា ពួកគេតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាល ផ្ដាច់ការ ខណៈកម្ពុជាបើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា វិស័យថាមពលអគ្គិសនីនេះ ជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អ្នកដែលចោទខ្ញុំឲ្យតែនិយាយសន្ដិភាព ឲ្យតែរដ្ឋាភិបាលនិយាយសន្ដិភាព គឺស្មើនឹងផ្ដាច់ការ បានន័យថា យើងខិតខំថែរក្សាសន្ដិភាព ស្ថិរភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយ នេះជាការប្ដេជ្ញាចិត្តឲ្យគេចែកថា នេះជាការផ្ដាច់ការ។ បើសិនជាការប្ដេជ្ញាចិត្តថែរក្សាសន្ដិភាព និងស្ថិរភាព ឲ្យប្រជាពលរដ្ឋ ត្រូវបានគេចោទថា ផ្ដាច់ការ ខ្ញុំសុខចិត្តឲ្យគេហៅខ្ញុំថា ផ្ដាច់ការ ជៀសជាងឲ្យប្រជាជន ចោទខ្ញុំថា អសមត្ថភាពឲ្យសង្គ្រាមកើតឡើង និងស្លាប់ឡើងវិញ។

សម្ដេចធិបតី បានបញ្ជាក់ថា សម្ដេចមិនឲ្យប្រជាជនចោទ រាជរដ្ឋាភិបាលអាណត្តិទី៧នេះថា គ្មានសមត្ថភាពនោះទេ ដូច្នេះការថែរក្សាសេចក្ដីសុខជូនប្រជាជន ជាពិសេស សុខសន្ដិភាព ដែលបានដោយការលំបាក និងការលះបង់ច្រើនរបស់ជាតិពិតជាពិបាករក។ អ្នកខ្លះថា ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលថ្មី ទៅធ្វើពិធីកាន់ទុក្ខ ប៉ុន្តែសម្តេចតបថា គឺពួកអ្នកឯងទៅវិញទេធ្វើពិធីកាន់ទុក្ខនោះ ព្រោះប្រជាពលរដ្ឋ រាប់លាននាក់ បានសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក ៕

អត្ថបទដែលជាប់ទាក់ទង