**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប

ខេត្តបន្ទាយមានជ័យ បើកវគ្គបណ្ដុះបណ្ដាលបំប៉នស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនក្រុមការងារកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត លោក លី សារី អភិបាលរងខេត្ត លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ព្រមទាំងគ្រូបង្គោលនិងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៩ក្រុម ចំនួន១៨៥នាក់ វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសាលប្រជុំ(ធំ)សាលាខេត្តបន្ទាយមានជ័យ។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឡើងមានប្រសាសន៍រាយការណ៍ដឹងថា៖ ក្រុមចុះបញ្ជីដីធ្លីមានចំនួនសរុប ៩ក្រុម មានមន្ត្រីសរុបចំនួន ១៨៥រូប។ ក.សម្រាប់លទ្ធផលសម្រេចបានគិតត្រឹមថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ ២០២៣៖១,ប្រមូលទិន្នន័យ ៣៤៨,៧៨៣ក្បាលដី។២,បិទផ្សាយ ៣២៣,៩៩៥ក្បាលដី កំពុងបិទផ្សាយ៦៨៦០ក្បាលដី មិនទាន់បិទផ្សាយ ១៧,៩២៨ក្បាលដី។៣,ចេញបណ្ណ ២៧៩,០០១បណ្ណ មិនទាន់ចេញបាន ២៦,៥៨១បណ្ណ។៤,ចែកបណ្ណ ២៥២,៤២០បណ្ណ។

ខ.ក្បាលដីមិនទាន់ចុះបញ្ជីប៉ាន់ស្មាន ៣២,៥០០០ក្បាលដី ៣៣៩ភូមិ ៤១ឃុំ/សង្កាត់ ០៩ក្រុង/ស្រុក។គ.ក្រុមចុះបញ្ជីនៅស្រុកទាំង៩ មានមន្ត្រីសរុប ១៨៥នាក់ គឺមន្ត្រីដនសស ខេត្ត២៤ នាក់ មន្ត្រីដនសភ.ស្រុក២៦នាក់ មន្ត្រីកិច្ចសន្យាជានិស្សិត ៣០៩នាក់ និងសសយកក្រុង/ស្រុក ៨៣ នាក់។
ចាស់ស្គាល់ផ្លូវ ក្មេងដើរលឿន នេះជាការលើកឡើងរបស់លោក លី សារី អភិបាលរងខេត្ត ក្នុងការបើកវគ្គបណ្ដុះបណ្ដាលនាពេលនេះ។

ទន្ទឹមជាមួយគ្នានោះលោកលី សារី បានធ្វើការជំរុញ និងរំលឹកទៅដល់មន្ត្រីរៀបចំដែនដីខេត្ត ក្រុង ស្រុក ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ពង្រឹងការងារដោះស្រាយដីធ្លី ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងឆាប់រហ័សដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងវគ្គបណ្ដុះបណ្ដាលនេះនឹងដោតទៅលើប្រធានបទរួមមាន៖១,ក្រុមសីលធម៌វិជ្ជាជីវៈនិងការរៀបចំផែនការការងារ។២,ការផ្សព្វផ្សាយជាសាធារណៈនៅការចូលរួមពីសហគមន៍និងការរៀបចំដែនដី។៣,ការកំណត់ព្រំនិងការវាស់វែង។៤,ការងារវិនិច្ឆ័យ។៥,ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ(GPS)និងប្រពន្ធគ្រប់គ្រងទិន្នន័យ(Database)។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភានេះដែលមានសម្ដេចមហាបបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍បញ្ចកោណដំណាក់កាលទី១ ក្នុងនោះបានធ្វើកំណែទម្រង់ដីធ្លី និងនគររូបនីយកម្មឲ្យកាន់តែស៊ីជម្រៅ និងការបង្កើតអោយមាននៅគោលនយោបាយដីធ្លី។ជាពិសេស ការដាក់ចេញនៅយន្តការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ សំដៅធ្វើយ៉ាងណារកយុត្តិធម៌ជូនប្រជាពលរដ្ឋដោយតម្លាភាពនិងមានប្រសិទ្ធិភាព៕

អត្ថបទដែលជាប់ទាក់ទង