**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក

សម្តេចធិបតី បានដាក់ចេញអនុសាសន៍ ៦ចំណុច ដល់ក្រសួងកសិកម្ម ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវអនុសាសចំនួន៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ​
ដើម្បីធានាបាននូវភាពជោគជ័យនៅក្នុងការអនុវត្តគោលនយោបាយអទិភាព ទី៥ ​និងទី៦នៃការអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងកិច្ចសហការរវាងក្រសួងកសិកម្ម ជាមួយក្រសួងមួយចំនួនទៀត ដើម្បីរៀបចំយន្តការឱ្យកាន់តែល្អប្រសើរបម្រើដល់វិស័យកសិកម្ម។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម​ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នាថ្ងៃទី២០ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីធានាបាននូវភាពជោគជ័យនៅក្នុងការអនុវត្តគោលនយោបាយអទិភាព ទី៥ ​ទី៦ ក៏ដូចជាចក្ខុវស័យនៃការអភិវឌ្ឍន៍វិស័យកសិកម្ម​ សម្តេចបានសម្រេចដាក់ចេញនូវអនុសាសន៍ចំនួន៦ចំណុចរួមមាន៖

ទី១. ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវ៉ាក់តម្លៃផលិតកម្ម ផលិតផលកសិកម្មដែលជាយន្តការអន្តរក្រសួងក្នុងការរក្សាលំនឹងថ្លៃកសិផលយុទ្ធសាស្រ្តត្រូវបំពេញការងារក្នុងស្មារតីបុរេសកម្មក្នុងការតាមដាននិន្នាការថ្លៃកសិផលសំខាន់ៗជាប្រចាំថ្ងៃ វាយតម្លៃផលប៉ះពាល់ មកលើប្រជាកសិករ និងអ្នកប្រើប្រាស់ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្នើសុំគោលការណ៍ ដើម្បីសុំអន្តរាគមន៍បន្ទាន់ក្នុងករណីចាំបាច់។ ទន្ទឹមនេះ ក្រុមការងារត្រូវពន្លឿនការរៀបចំយន្តការ និងនិតិវិធីរួម SOP ដើម្បីអនុវត្តការងារអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផលឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ ដើម្បីគាំទ្រដល់កសិ​ករ និងវិស័យកសិកម្ម។

ទី២.ចំពោះជម្រើស មន្រ្តីកសិកម្មឃុំសង្កាត់ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសហការគ្នារៀបចំការប្រឡងប្រជែងដែលធានាបានទាំងតម្លាភាព សមត្ថភាព និងសង្គត់ភាព។ ការជ្រើសរើសត្រូវបើកទូលាយ ដល់បេក្ខជនដែលមានចំណេះដឹង និងជំនាញវិជ្ជាជីវៈកសិកម្មសមស្រប និងមានសមត្ថភាពបំពេញការងារ នៅមូលដ្ឋានបានល្អប្រសើរ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវគិតគូរដល់ការស្នាក់នៅ និងជីវភាពបានសមរម្យ ដោយមានការចូលរួមចូលគាំទ្រ និងទំនុកបំរុងពីរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរ ឃុំសង្កាត់ដែលមន្រ្តីទៅបម្រើការ។

ទី៣.​ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវដឹកនាំ គ្រប់គ្រង និងតម្រង់ទិសមន្រ្តីកសិកម្ម។ ទន្ទឹមក្រសួងរៀបចំការបណ្តុះបណ្តាលបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពរយៈពេលវែង។

ទី៤.ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ​ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីកៀរគរធនធានគាំទ្រចាំបាច់ ជាពិសេសធនធានមនុស្ស និងហិរញ្ញវត្ថុ សម្រាប់ដំណើរការសហគមន៍កសិកម្មទំនើបឱ្យបានជោគជ័យ។

ទី៥.ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនូវយុទ្ធសាស្រ្តជាក់លាក់ ដើម្បីពង្រឹងភាពប្រកួតប្រជែង ក្នុងវិស័យកសិកម្ម ជាពិសេសការលុបបំបាត់នូវរាល់សកម្មភាពណាមួយ ដែលរារាំងមិនឱ្យប្រជាកសិករ និងវិស័យឯកជនប្រកួតប្រជែងនៅក្នុងទីផ្សារ។

និងទី៦.ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធទាំងអស់ត្រូវសិក្សា និងកំណត់នូវបញ្ហាប្រឈម ក៏ដូចជាយុទ្ធសាស្រ្តជាក់លាក់ ក្នុងការពង្រឹងគុណភាព និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា ទាំងកសិផល និងផលិតផលកសិកម្មកែច្នៃ ដើម្បីធានាថាផលិតផលកម្ពុជា ពិតជាមានគុណភាពមិនប៉ះពាល់សុខភាព ហើយថែមទាំងមានតម្លៃសមរម្យ ៕

អត្ថបទដែលជាប់ទាក់ទង