**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាគាំពារពលរដ្ឋក្រីក្រនិងវិស័យឯកជនគ្រប់កាលៈទេសៈ


ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា តាំងពីសម័យកាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិអ្នកបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែងផ្តល់អាទិភាពដល់ពលរដ្ឋក្រីក្រនិងវិស័យឯកជន។

តាមរយៈវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៩ ដែលបើកធ្វើ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តនយោបាយគាំពារពលរដ្ឋក្រីក្រនិងវិស័យឯកជនយ៉ាងប្តូរផ្តាច់ដូចរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយឥតងាករេ។

សម្តេចធិបតីបានប្រកាសបន្តមិនយកភាស៊ីពីអ្នកលក់ដូរតូចតាចតាមកញ្ច្រែង មិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធអចលទ្រព្យសម្លៃទាបជាង ១០០លានរៀល មិនយកពន្ធលើប្រាក់បៀវត្សរ៍អប្បបរមា និងប្រាក់ឈ្នួលអប្បបរាមារបស់កម្មករនិងមិនយកពន្ធផ្សេងៗទៀតយ៉ាងច្រើន។ និយាយជារួម រាជររដ្ឋាភិបាលព្យាយាមចៀសវាងមិនយកពន្ធពីអ្នកមានចំណូលទាបដើម្បីកុំឱ្យប៉ះពាល់ជីវភាពរបស់ពួកគេ។

ផ្ទុយទៅវិញ ពលរដ្ឋទាំងនោះទទួលបានការគាំពារពីរាជរដ្ឋាភិបាលមុនគេនៅពេលពួកគេជួបវិបត្តិផ្សេងៗដូចជាវិបត្តិកូវីដ១៩ ឬគ្រោះមហន្តរាយធម្មជាតិជាដើម។

ចំពោះវិស័យឯកជនវិញ ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិសាកលដូចជាវិបត្តិជំងឺកូវីដ១៩ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ក៏ដូចជាសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស ប៉ាឡេស្ទីនក៏ដោយ ក៏រាជរដ្ឋាភិបាលមិនទុកឱ្យវិស័យឯកជននៅឯកោឡើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានដាក់ចេញវិធានការជាច្រើនដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាដែលពាណិជ្ជករកំពុងជួបប្រទះសំដៅធ្វើយ៉ាងណាឱ្យផ្នែកឯកជនមានសន្ទុះទៅមុខ។

ពលរដ្ឋក្រីក្រ និងអ្នករកទទួលទានក្នុងវិស័យឯកជនបានសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនៅតែប្តូរផ្តាច់គាំពារវិស័យឯកជនដូចអ្វីដែល សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើដោយឥតប្រែប្រួល។

គោលនយោបាយគាំពារពលរដ្ឋក្រីក្រ និងវិស័យឯកជនយ៉ាងមោះមុតនេះហើយដែលបានឆក់ទាញបេះដូងពលរដ្ឋខ្មែរឱ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាដរាបដោយឥតងាករេ ខណៈវិស័យឯកជនវិញតែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសគ្រប់កាលៈទេសៈរហូតធ្វើឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងខ្លាំងដូចសព្វថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង