**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្តេចធិបតី៖ នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ជាការផ្តល់អំណាចឱ្យមន្ត្រីថ្នាក់ក្រោមជាតិ


ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាការផ្តល់អំណាចឱ្យមន្ត្រីថ្នាក់ក្រោមជាតិ ។

ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ក្តាប់ឱ្យជាប់រាល់បញ្ហាដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយខិតខំដោះស្រាយ នៅក្នុងមូលដ្ឋានឱ្យអស់ពីលទ្ធភាព។ បន្ថែមពីនេះរាល់ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងជាមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ម្ចាស់ការដោះស្រាយទៅតាមលទ្ធភាព កុំរងចាំបទបញ្ជា វិមជ្ឈការនេះ គឺជាការប្រគល់សិទ្ធិ អញ្ចឹងប្រគល់សិទ្ធិ គឺត្រូវការដោះស្រាយមិនមែនតែបញ្ហាទំនាស់នោះទេ ប៉ុន្តែបញ្ហាការផ្តល់សេវារដ្ឋបាលផ្សេងៗ ត្រូវម្ចាស់ការដោះស្រាយកុំចាំ បើឱ្យសិទ្ធិហើយចាំសួរខាងលើសិន អញ្ចឹងគឺផ្តើមពីការកំណត់ឱ្យច្បាស់ក្រសួង ស្ថាប័ននីមួយៗត្រូវចេញគោលការណែនាំ បច្ចេកទេសឱ្យច្បាស់ បទដ្ឋានការងារឱ្យច្បាស់ថាសិទ្ធិស្អីមូលដ្ឋានកម្រិតណាមានសិទ្ធិដោះ កុំឱ្យគាត់ឱ្យច្បាស់មិនហ៊ានធ្វើ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការផ្តល់សិទ្ធិ ផ្តល់លក្ខខណ្ឌ ជូនដាវហើយទៅហើយសូមកាប់ផង ផ្តល់លទ្ធភាពទៅហើយសូមប្រើប្រាស់ឱ្យត្រូវគោលដៅដើម្បីបម្រើដល់ការវះកាត់ ក្នុងការដោះស្រាយបម្រើប្រជាពលរដ្ឋ ខ្វះការបំបនផ្សេងៗត្រូវស្នើមកថ្នាក់ជាតិ ដើម្បីជួយពង្រឹងសមត្ថភាព និងបច្ចេកទេសមួយចំនួនដល់មន្ត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដល់ក្រសួង ស្ថាប័ន ដែលមិនទាន់មានការណែនាំច្បាស់លាស់អំពីសិទ្ធិ ដែលញែកឱ្យដាច់ពីស្ថាប័នជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវធ្វើយ៉ាងណាដើម្បីផ្តល់សិទ្ធិជូនពួកគាត់ក្នុងការដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង