**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

ការដាក់ឱ្យប្រើប្រាស់ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត ជាជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួត រវាងកម្ពុជា-ជប៉ុន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទ អង្គរវត្ត ដែលចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិ អប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន គឺជាជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួត រវាងកម្ពុជានិងជប៉ុន ។

ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៃរមណីយដ្ឋាន អង្គរ ខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលដោយ សម្តែងការរីករាយដែលបានស្តាប់នូវរបាយការណ៍ របស់ លោកសាស្ត្រាចារ្យ យ៉ូស៊ី អាគី អ៊ីស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្តាល ធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងសុន្ទរកថារបស់ឯកឧត្តម អូហ្គូស្ទីន សាលី អធិការបតីសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែង និង មានសហប្រតិ បត្តិការល្អប្រសើរ បានធ្វើការស្រាវជ្រាវ និងជួសជុលស្ពានហាលខាងលិចនៃ ប្រាសាទអង្គរវត្ត ឱ្យមានភាព រឹងមាំឡើងវិញ ដើម្បីថែរក្សាទុកជាកេរដំណែលជារៀងរហូត និងដ៏មានតម្លៃរបស់វប្បធម៌ខ្មែរ នាសម័យ មហានគរដ៏រុងរឿង។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ជាសច្ចធម៌ ប្រាសាទអង្គរវត្តជាសក្ខីភាព នៃការរីកចម្រើន ដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈ ក្នុងសតវត្សរ៍ទី១២ នៃគ្រិស្តសករាជដែលសកលលោក ចាត់ទុកថា ជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិត ដល់កំពូលនៃមនុស្សជាតិផង ។ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា ក្រុមការងារបេសកកម្មសាកលវិទ្យាល័យសូហ្វីយ៉ា ដែលជាស្ថាប័នជំនាញជប៉ុន ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគីស៊ីស៊ីសាវ៉ា បានមកបំពេញការងារពាក់ព័ន្ធនឹងរមណីយដ្ឋានអង្គរ តាំងពីអំឡុងឆ្នាំ១៩៨៩ មុនការផ្តួចផ្តើមគំនិតដោយ រដ្ឋាភិបាលជប៉ុនក្នុងការបង្កើតអាយស៊ីស៊ី(ICC)អង្គរ នាឆ្នាំ១៩៩៣មកម្ល៉េះ។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តទៀតថា ចាប់ផ្ដើមការងារ ដំបូងផ្តោតលើការអភិវឌ្ឍធនធាន មនុស្ស ផ្នែកបេតិកភណ្ឌវប្បធម៌នៃកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ និងជាបន្តបន្ទាប់ បានចូលរួមដឹកនាំបំពេញការងារបណ្តុះបណ្តាល និងអភិរក្សដោយផ្ទាល់ជាមួយអ្នកជំនាញកម្ពុជា នៅលើ ការដ្ឋាននានានៃរមណីយដ្ឋានអង្គរ រួមទាំងការស្ថាបនាសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ កាលពីឆ្នាំ ២០០៧ ផងដែរ ។

«ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃ ប្រាសាទ អង្គរវត្ត” នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូត ដ៏ស្អិតល្មួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការ ដំបូងក្នុងឆ្នាំ១៩៥៣ ។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព នាពេលកន្លងមក ពិតណាស់ ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន » ៕

អត្ថបទដែលជាប់ទាក់ទង