**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ញាំសត្វព្រៃមិនមែនជាឱសថសម្រាប់ប៉ូវសុខភាពនោះទេ! អាជ្ញាធរខេត្តកោះកុង បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យ


ភ្នំពេញ៖ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកោះកុង នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ចប់ករណីបុរសម្នាក់វ័យ២៣ឆ្នាំ យកដំបងវាយសម្លាប់សត្វឈ្លូស១ក្បាល ដែលកំពុងប្រឹងហែលទឹកឡើងលើឆ្នេរសមុទ្រកុកហាវ ភូមិពាមកាយ ឃុំកោះស្តេចត្រឹមតែសម្រេចពិន័យជាថវិកាចំនួន៣លាន៩សែនរៀល។

ទីបំផុតទៅ មន្រ្តីជំនាញសម្រេចពិន័យជាថវិកាចំនួន៣លាន៩សែនរៀលចំពោះបុរសឈ្មោះ តាន់ អ៊ូខុង ដែលជាសន្តិសុខបម្រើការងារនៅក្រុមហ៊ុន ឡុង បេ ក្នុងតំបន់តារាសាគរ ស្រុកគិរីសាគរ ខេត្តកោះកុងហើយ។ បើតាមការបញ្ជាក់របស់លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង ការដែលសម្រេចត្រឹមតែការផាកពិន័យជាទឹកប្រាក់ចូលរដ្ឋមិនផ្តន្ទាទោសដាក់ពន្ធនាគារបែបនេះ ដោយសារតែសត្វឈ្លូស១ក្បាលមានទម្ងង់ប្រមាណ១៣គីឡូក្រាម មិនស្ថិតក្នុងក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំង។ ជាក់ស្តែង គេតែងប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។

លោក ប្រាក់ ប៊ុន្នី អះអាងថា សត្វឈ្លូស១ក្បាលដែលរងនឹងដំបងរបស់មនុស្សរហូតដល់ងាប់ ជាធម្មតានៃសត្វគឺវាបំផ្លាស់ទីតាំងរកស៊ីពីកន្លែង១ទៅកន្លែង១ទៀត ករណីមិនរកអ្វីស៊ី និងរងការរំខានពីមនុស្ស។

យោងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ជំពូកទី១៥ ទោសប្បញ្ញត្តិ មាត្រា៩៦ ចំណុច២០ បរបាញ់ក្នុងទីសាធារណៈ ជនណាប្រព្រឹត្តបទល្មើសដូចមានចែងក្នុងកឋាខណ្ឌទី១នៃមាត្រានេះ មិនរាងចាលក្នុងរយៈពេល១ខែ ត្រូវទទួលការពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពី២ទៅ៤ដងនៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ។ វត្ថុតាងពិតប្រាកដនៃបទល្មើសព្រៃឈើត្រូវរឹបអូសជាសម្បត្តិរដ្ឋស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ វត្ថុតាងផ្សេងទៀតក្រៅពីផលអនុផលព្រៃឈើអាចប្រគល់ឱ្យសាមីជនវិញតែក្នុងករណីប្រព្រឹត្តល្មើសនឹងមាត្រា៩៦នៃច្បាប់។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ក៏បានឱ្យដឹងដែរថា រដ្ឋបាលខេត្តកោះកុងដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ឯកភាពលើចំណាត់ការត្រឹមតែផាកពិន័យនេះដែរ ស្របពេលយុវជនដែលជាជនសង្ស័យបានទទួលស្គាល់កំហុសកន្លងទៅ និងចេញមុខមកសារភាពចំពោះមុខសមត្ថកិច្ច បន្ទាប់ពីការប្រកាសស្វែងមុខជនសង្ស័យពីសំណាក់លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជនការរិះគន់ពីមហាជន។

លោកអភិបាលរងខេត្ត ជឿជាក់ថា យុវជនឈ្មោះ តាន់ អ៊ុខុន នឹងកែខ្លួនមិនប្រព្រឹត្តខុសជាលើកទី២នោះទេ បើពុំនោះទេទទួលរងទោសទណ្ឌតាមច្បាប់ជាមិនខាន។ លោកអភិបាលរងខេត្ត ពន្យល់ទៀតថាតាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុនាំឱ្យមានការស្ទុះទៅវាយឈ្លូស ដោយសារលង់ជឿតាមការញះញុងជំរុញពីហ្វូងមនុស្សនៅទីនោះ ហើយភ្លេចខ្លួនមួយពេល ក្រោយវាយអូសមកឆ្នេររូបគេក៏រត់ទៅកន្លែងធ្វើការតែម្តង។ ចំពោះជនសង្ស័យ២នាក់ដែលលើកសែងឈ្លូសមិនមែនជាបក្សពួកគេទេ មិនស្គាល់អត្តសញ្ញាណឡើយ ៕

អត្ថបទដែលជាប់ទាក់ទង