**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ និងនិវត្តជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ និងនិវត្តជនក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានថ្លែងអំណរគុណមន្ត្រីរាជការ និងនិវត្តជនដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបំរើសេវាជូនប្រជាពលរដ្ឋ ហើយនេះជាទម្លាប់របស់រដ្ឋបាលខេត្តក្នុងមួយឆ្នាំយើងធ្វើការជួបជុំគ្នាពីរដង គឺចូលឆ្នាំខ្មែរ និងបុណ្យភ្ជំបិណ្ឌ ដោយសារតែការងារយើងមានច្រើន ម្យ៉ាងទៀតការជួបជុំគ្នានាពេលនេះ គឺជាការយោគយល់គ្នារវាងថ្នាក់ដឹកនាំខេត្តជាមួយមន្ត្រីរាជការ ក្នុងការបំពេញការងារតាមតួនាទីតាមភារកិច្ចរៀងៗខ្លួនសម្រាប់ការបំរើសេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិបានល្អ ចំពោះលទ្ធផលដែលយើងទទួលបាននាពេលកន្លងមក គឺជាការថ្លែងអំណរគុណចំពោះបងប្អុនរបស់យើងជាមន្ត្រីរាជការ និងនិវត្តជន។

ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលសម្តេចត្រូវបានប្រជាពលរដ្ឋធ្វើការបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ឱកាសបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្តបញ្ចកោណតំណាក់កាលទី១ ដែលមតិជាតិ អន្តរជាតិកំពុងមានការសាទរគាំទ្រយ៉ាងផុសផុល ទន្ទឹមនោះរាជរដ្ឋាភិបាលមិនអាចបំភ្លេចចោលបងប្អូនជាមន្ត្រីរាជការ និងនិវត្តនោះទេ ក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងនោះក៏មានមន្ត្រីព័ត៌មានរបស់យើងបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវសមិទ្ធផលថ្មី និងស្នាដៃជាច្រើនរបស់ខេត្តក្នុងបណ្តាញទំនាក់ទំនងសង្គមកាន់តែមានភាពល្អប្រសើរ ហើយថ្ងៃនេះមានសមាភាពច្រើនដែលបានចូលរួមនាពេលនេះ ព្រមទាំងស្នើសុំលើកទឹកចិត្តមន្ត្រីរាជការ និងនិវត្តជនរបស់យើងខិតខំប្រឹងប្រែងបន្តទៅទៀតក្នុងការបំរើសេវាសាធារណ ជូនប្រជាពលរដ្ឋ ដែលជាតម្រូវការកាន់តែច្រើន កាន់តែល្អបន្ថែមទៀត ព្រោះរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញធ្វើទំនើបកម្ម ដូច្នេះតម្រូវការបំរើសេវាសាធារណកាន់តែច្រើនប្រកបមានគុណភាព ប្រសិទ្ធិភាព ឆ្លើយតបតាមតម្រូវការ ព្រោះយើងជាមន្ត្រីមិនមែនជាចៅវាយនាយ យើងជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៤ខាងមុខ យើងនឹងរៀបចំការបោះឆ្នោតៗដង គឺបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនមន្ត្រីរាជការ និវត្តជន មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងម្នាក់ ៤០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង