ទំនាស់ក្រៅប្រព័ន្ធតុលា! ក្នុងខែកញ្ញា រដ្ឋបាលខេត្តបាត់ដំបង ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន២៤ករណី និងបានដោះស្រាយបញ្ចប់ជាស្ថាពរបាន ២២ករណី

ភ្នំពេញ៖ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការក្នុងខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋបានចំនួន២៤ករណី និងបានដោះស្រាយបញ្ចប់ជាស្ថាពរបាន ២២ករណី ១ករណីកំពុងបន្តដោះស្រាយ និង ១ករណីទៀតត្រូវបានបញ្ជូនទៅតុលាការ។
យោងតាមរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា សរុបចាប់តាំងពីខែតុលា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានដោះស្រាយបញ្ចប់បានចំនួន ២២៨៕
