**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ប៉ះចំថ្ងៃស៊យ បានទឹកហើយ នៅឡើយតែសាច់ ទី​បំផុតទឹកក៏អស់ សាច់ក៏អត់ ខ្នោះក៏ជាប់ទៀត!

ភ្នំពេញ៖ ស្របតាមបទបញ្ជាដ៏ហ្មឹងម៉ាត់របស់លោកឧត្តម​សេ​នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង ដាក់ចេញដល់គ្រប់អង្គភាព ការិ​យាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង ស្រុករួចមក និងដោយមានការណែនាំបន្ថែមពីលោកឧត្តម​សេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ បទបញ្ជានេះត្រូវបានគ្រប់អង្គភាពពាក់ព័ន្ធយកទៅប្រតិបត្តិឱ្យដូចជាភ្លៀងរលឹម ដែលក្នុង​នោះការ​ប្រើប្រាស់វិធានការល្បាតក្នុងភូមិសាស្រ្តទទួល​ខុស​ត្រូវរបស់ខ្លួនគឺជាវិធានការបង្កាក្នុងចំ​ណោ​ម​វិធា​នការផ្សេងទៀតរបស់នគរបាល។

ជាក់ស្តែង នារាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០២និង៣០នាទីរំលងអធ្រាត្រទៅហើយ ក្នុងខណៈដែលកម្លាំង ល្បាតដឹកនាំដោយលោកវរសេ​នីយ៍ទោ ហុត តុងហូ អធិការនគរបាលស្រុកសង្កែ ទៅ​ដល់ចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក៏ស្រាប់តែជួបប្រទះនឹងបុរសចំនួន​០២នាក់ កំពុងលេចចេញនូវវត្តមាននាកណ្តាលរាត្រីដ៏ស្ងប់ស្ងាត់នេះ ។ មិនបង្អង់យូរសមត្ថកិច្ចនគរបាលបានកាក់ដំណើររបស់គាត់និងផ្តើមធ្វើការសាកសួរ ខណៈដែលរូបគាត់មានភ្ជាប់នូវជាមួយស្រាបៀរចំនួន​៤៣​កំប៉ុង និងម៉ូទ័រស្វានចំនួន ០១ រួមនឹងកង់មួយគ្រឿងជាមធ្យោបាយផង។

ពេលសាកសួរបានដឹងថា រូបគេមានឈ្មោះ ងាត់ ខួច ភេទប្រុស អាយុ—-ឆ្នាំ មានទីលំនៅភូមិ ព្រែកមហា​ទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបា​ត់ដំបង និងឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយគេបានឆ្លើយសារ​ភាពថា ខ្លួនគេបានធ្វើសកម្មភាពលួចយកស្រារបៀរ ហ្គេនស្បើត ចំនួន៤៣ កំប៉ុង និង ម៉ូទ័រស្វាន ចំនួន០១ នារាត្រីនេះនៅចំណុចតារាងបាល់ទះមួយកន្លែងស្ថិតនៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបា​ត់ដំបង ។

ករណីខាងលើនេះប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលក្នុងការល្បាតរក្សាសន្តិសុខសណ្តា ប់ធ្នាប់សង្គមក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋនោះទេ ម្លេះស្ថានភាពអសន្តិសុខនឹងលេចចេញជារូបភាពនិងបង្កនូវក្តីបារម្ភ ពីប្រជាពលរដ្ឋជាក់ជាមិន​ខាន ។

ពេលនេះប៉ះចំថ្ងៃស៊យហើយលោកចោរ ទឹកក៏អស់ សាច់ក៏អត់ ព្រោះអ្នកទាំងពីរត្រូវបានសមត្ថកិច្ចឃាត់​ខ្លួនអនុវត្តតាមច្បាប់ ហើយពេលនេះកំពុងស្វែងរកម្ចាស់ស្រាបៀរនិងម៉ូទ័រស្វានដែលបានបាត់បង់ដោយស្នាដៃជនសង័្សយ ខាងលើដើម្បីប្រគល់ជូនគាត់វិញ៕

អត្ថបទដែលជាប់ទាក់ទង