**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ

ប្រទះឃើញសពបុរសជនជាតិខ្មែរម្នាក់ ដេកស្លាប់នៅក្នុងចំការដើមកាស្យារទឹកដីថៃ

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវគេស្គាល់ជាជនជាតិខ្មែរ តាមរយៈអត្តសញ្ញាណប័ណ្ណត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចំការដើមកាស្យារ ស្ថិតនៅភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដោយមិនដឹងមូលហេតុ។

លុះនៅវេលាម៉ោង១៥និង២០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ លោកវរសេនីយ៍ឯក ឡូង សំណាង មេបញ្ជារវរសេនាតូចការពារព្រំដែនលេខ៨០៧ បានដឹកនាំកម្លាំងចុះសា្រវជ្រាវ និងបានរកឃើញសាច់ញាតិ។

មេបញ្ជារវរសេនាតូចការពារព្រំដែនលេខ៨០៧ បានឲ្យដឹងថា នៅនិងខ្លួនសពគេរកឃើញលុយក្រដាស៥,០០០រៀល០១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ០១សន្លឹក, អត្តសញ្ញាប័ណ្ណ០១សន្លឹក មានឈ្មោះ ខាយ ញាន់ ភេទប្រុស អាយុ៥៦ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ន ស្តិតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡូង សំណាង បានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ឆាន យឿប អាយុ ៥២ ឆ្នាំ ជាប្រពន្ធបានរៀបរាប់ថា កន្លងមកប្តីរបស់គាត់ និងរូបគាត់ធ្លាប់បានទៅធ្វើការស៊ីឈ្នួល ដាំដំលូង ជំរ៉ាស់ស្មៅ នៅភូមិកែវ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃតាំងពីមុនជំងឺកូវីត រាតត្បាត ក្រោយមក ជំងឺកូវីត-១៩ រាលដាលខ្លាំង រូបគាត់ និងប្តីបានត្រឡប់មកស្រុកខ្មែរវិញរហូតដល់អំឡុង ខែកម្ភៈ ឆ្នាំ២០២៣ គាត់ជាប្រពន្ឋបានទៅធ្វើការនៅប្រទេសថៃ តែម្នាក់ឯង។ ដោយឡែកប្តីរបស់គាត់ ធ្លាប់បានទៅសួរសុខទុក្ខគាត់១ឬ២យប់ហើយ និងយកលុយពីគាត់មកខ្មែរវិញផងដែរ រហូតដើម ខែមេសា ឆ្នាំ២០២៣ ក៏បានបាត់ដំណឹងមិនឃើញប្ដីរបស់គាត់ មកសួសុខទុក្ខ រូបគាត់ជាប្រពន្ធទៀត។ លុះដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ទើបកូនគាត់បានទទួលដំណឹងពីនគរបាលយើង បានប្រាប់កូនគាត់ថាប្តីរបស់គាត់បានដេកស្លាប់ដោយមិនដឹងមូលហេតុ នៅចំណុច ភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ហើយកូនបានចូលទៅជាមួយកម្លាំងនគរបាលយើង ដើម្បីពិនិត្យមើលសពនោះ ពិតជាប្តីរបស់គាត់ប្រាកដមែន ( ដោយបញ្ជាក់តាម សំលៀកបំពាក់ ស្បែកជើង អត្តសញ្ញាណប័ណ្ណ និងប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាប់និងខ្លួនគាត់ )។

លោកមេបញ្ជាក់វរសេនាតូចនគរបាលការពារព្រំដែនលេខ៨០៧ បានបញ្ជាក់ថា សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី។ បើតាមការឲ្យដឹងពី ឈ្មោះ ហួត ហ៊ុន ជាអនុភូមិសាមគ្គី បានប្រាប់ថា កន្លងមកឈ្មោះ ខាយ ញាន(សព) តែងតែផឹកស្រា ស្រវឹងរាល់ថ្ងៃ និងមានសតិមិនប្រក្រតី ពេលពិសារស្រាគាត់មិនដែល ហូបអាហារ(បាយ)នោះទេនិងដើរបាត់ៗពីផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង