**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

សត្វខ្សឹបញីមួយក្បាល បានទទួលការស្ដារនីតិសម្បទា ដោយជោគជ័យ

 

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ គ្រួសារកសិករមកពីភូមិ ស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រទះសត្វខ្សឹបញីមួយក្បាល Bengal Florican (Houbaropsis bengalensis) នៅពេលយប់។ ដោយមើលឃើញថា សត្វមានសភាពទន់ខ្សោយនិងមានជំងឺ កសិករបានសម្រេចចិត្តជួយសង្គ្រោះ ដោយនាំយកសត្វខ្សឹបញីមួយក្បាលនេះមកផ្ទះ។

នាព្រឹកបន្ទាប់ សមាជិកសហគមន៍បានទាក់ទង ទៅក្រុមការងារគម្រោងរបស់អង្គការ WCS ប្រចាំតំបន់ទេសភាពបឹងទន្លេសាប ដើម្បីស្នើសុំជំនួយក្នុងការជួយសង្គ្រោះ សត្វស្លាបជិតផុតពូជបំផុតមួយនេះ ដែល បច្ចុប្បន្ននៅប្រទេសកម្ពុជា ប្រភេទសត្វស្លាបដ៏កម្រនេះមានវត្តមាន តែនៅតំបន់វាលស្មៅលិចទឹក នៃទំនាបបឹងទន្លេសាបប៉ុណ្ណោះ។

អង្គការ WCS និង មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានសហការគ្នាលើការជួយសង្គ្រោះសត្វខ្សឹបញីមួយនេះ។ ពេទ្យសត្វរបស់អង្គការ ACCB បានធ្វើការវាយតម្លៃសុខភាព និងផ្តល់ការថ្នាំព្យាបាលនៅទីតាំងសង្គ្រោះ បន្ទាប់មកវាត្រូវបានផ្ទេរទៅកន្លែងដាក់ឱ្យនៅដាច់ពីគេនៅក្នុងមជ្ឈមណ្ឌល (ACCB) ។ សត្វខ្សឹប គឺងាយនឹងទទួលរងនូវស្ថានភាពថប់អារម្មណ៍ធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ពួកគេយ៉ាងខ្លាំង ហើយវាក៏បានស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីក្រុមការងារ ACCB ។

ជាសំណាងល្អ បក្សីបានបង្ហាញពីសញ្ញាប្រសើរឡើងនៃការជាសះស្បើយក្នុងរយៈពេលពីរទៅបីថ្ងៃ បន្ទាប់ពីទទួលបានការព្យាបាល និងការថែទាំប្រកបដោយវិជ្ជាជីវៈដោយក្រុមដែលមានបទពិសោធន៍របស់អង្គការ ACCB ហើយវាហាក់ដូចជាបានសម្របខ្លួនបានយ៉ាងល្អទៅនឹងការស្ថិតនៅក្រោមការថែទាំរបស់មនុស្ស។

សត្វខ្សឹបញីដែលត្រូវបានជួយសង្គ្រោះមួយក្បាលនេះ មានគុណតម្លៃសេនេទិកសម្រាប់ចំនួនសត្វខ្សឹបផ្សេងទៀត ដែលត្រូវបានរក្សាទុកនៅអង្គការ ACCB ហើយដូច្នេះវានឹងត្រូវបានដាក់បញ្ចូលនៅក្នុងចំនួនប្រជាសាស្ត្រសត្វខ្សឹបដែលត្រូវធានាការថែទាំនៅ ACCB ។ ការធានាលើចំនួនប្រជាសាស្ត្រសត្វខ្សឹប នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងផែនការអភិរក្ស ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូរវាងក្រសួងបរិស្ថាន អង្គការ WCS ប្រចាំនៅកម្ពុជា និងអង្គការACCB ដើម្បីអភិរក្សប្រភេទសត្វព្រៃពីការវិនាសផុតពូជ។

អត្ថបទដែលជាប់ទាក់ទង