**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

ទូតអឺរ៉ុប បញ្ជាក់ប្រាប់សម្ដេចតេជោថា កម្ពុជាមានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា

ភ្នំពេញ៖ លោកជំទាវ​ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថាកម្ពុជាមានបទពិសោធន៍ច្រើនក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ហើយក្រៅពីនោះកម្ពុជាមានបទពិសោធន៍ច្រើនលើវិស័យផ្សេងៗ ដូចជាវិស័យបោសសំអាតគ្រាប់មីន សិទ្ធមនុស្ស ស្រ្តី។

នាព្រឹកថ្ងៃទី២៩ ខែសីហា នៅវិមាន៧មករា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ​ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា។

នៅក្នុងជំនួបនេះសម្ដេចតេជោ បានសំដែងសេចក្តីរីករាយចំពោះវត្តមានលោកជំទាវ ​ដែលបាន​អញ្ជើញមកជួបជាមួយសម្ដេចមុនពេលដែលលោកជំទាវ ចាកចេញពីកម្ពុជាទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំស្រីលង្កា និងម៉ាឌីវ​ ក្រោយពីបានធ្វើការនៅកម្ពុជា រយៈកាលដ៏លំបាក ​ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩។

សម្ដេច បានសំដែងការពេញចិត្តចំពោះ ​សហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែយើងមិនបាន ជួយគ្នា​លើគ្រប់បញ្ហាទាំងអស់ក៏ដោយ ​ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់យើង ​មានភាពល្អប្រសើរ ជាពិសេសការប្រៀបប្រឆាំងនិងកូវីដ១៩ ដែលជាមហន្តរាយ ធំធេង ក្នុងនោះ សហគមន៍អឺរ៉ុប បានផ្ដល់ឲ្យកម្ពុជានូវវ៉ាក់សាំងជាង៩៣ម៉ឺនដូស ​និងឥណទានជិត ៥០០លានដុល្លារ។

ក្នុងការងារជិត៤ឆ្នាំដ៏លំបាកនេះលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសំដែងការពេញចិត្ត ចំពោះកិច្ច​សហប្រតិបត្តិការដែលទទួលបានពី ​រាជរដ្ឋាភិបាលក៏ដូចជាពី ​មន្ត្រីរបស់រដ្ឋាភិបាលទាំងអស់ នូវកិច្ចសហប្រតិ្តការទាំងអស់ទាក់ទងទៅនឹងទំនាក់ទំនងរវាងអាស៊ាន​ និងសហគមន៍អឺរ៉ុប ។ លោកជំទាវ ក៏បានរំលឹកអំពីការដែលបានជួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បើកចំហ ពីទំនាក់ទំនង​រវាងកម្ពុជា និងសហគមន៍អឺរ៉ុបបន្តទៀត។

សម្ដេចតេជោ ក៏បានរំលឹក និងថ្លែងអំណរគុណចំពោះការងារដែលបានធ្វើកន្លងមក​ ជាពិសេស ការដែល​បានជួយក្នុងគ្រោះមន្តរាយកូវីដ១៩ និងទី២​ ជួយកសាងស្ថានីយទឹកស្អាត ​នៅបាក់ខែង ដែល​បានជួយឱ្យទីក្រុងភ្នំពេញ និងខេត្ត ជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
សម្តេច ក៏បានរំលឹកអំពីកិច្ចប្រជុំកំពូលអាសឹម បានធ្វើអនឡាញប្រសិនបើគ្មានកិច្ច​សាក​ប្រតិបត្តិការដ៏ល្អ ទេគឺយើងមិនអាចធ្វើបានដោយ ​រលូន និងប្រកបដោយជោគជ័យ ក្នុងការ​សម្របសម្រួលជាពិសេសលើចំហររបស់មីយ៉ាន់ម៉ា ។

សម្តេចបានរំលឹកអំពីជំនួបជាហូរហែនាពេលកន្លងមក រវាង កម្ពុជា និងសហគមន៍អឺរ៉ុប នៅ​ព្រុចសែល តាំងពីឆ្នាំ ២០២២កន្លងមក ​ហើយសម្ដេច​មានប្រសាសន៍ថា យើង​គួរបន្តកិច្ច​សហប្រតិបត្តិការ​បំពេញឲ្យគ្នាទៅវិញទៅមក ​ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុបផងដែរ ផលប្រយោជន៍ជាងយើងធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ។

លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ មានប្រសាសន៍ថា កម្ពុជាមានបទពិសោធន៍ច្រើនក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ហើយក្រៅពីនោះកម្ពុជាមានបទពិសោធន៍ច្រើនលើវិស័យផ្សេងៗ ដូចជាវិស័យបោសសំអាតគ្រាប់មីន សិទ្ធមនុស្ស ស្រ្តី។ លោកជំទាវបន្តថា លោកជំទាវនឹងមានឱកាសជួបសម្តេចនៅប្រទេសស្រីលង្កានាពេលខាងមុខ។ ជាការឆ្លើយតបសម្តេចមានប្រសាសន៍ថា សម្តេចខកខាងអញ្ជើញទៅប្រទេសស្រីលង្ការយៈពេល៤០ឆ្នាំមកហើយ ហើយកាលពី៤០ឆ្នាំមុន ស្រីលង្កាមានការរីកចំរើនលូតលាស់ជាងប្រទេសកម្ពុជាឆ្ងាយណាស់ ប៉ុន្តែស្រីលង្កាពេលនេះបានជួបនូវវិបត្តិសេដ្ឋកិច្ច មានការដូលរលំខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង