**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ឯកឧត្តម ព្រុំ សុខា៖ ជ័យជំនះដ៏ធំធេងរបស់ខេត្តក្រចេះ រួមចំណែកយ៉ាងស័ក្តិសមជាមួយជោគជ័យដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែ កក្តដា ឆ្នាំ២០២៣ កន្លងទៅ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ សរុបមានអ្នកចូលរួមជិត ៤០០នាក់។

បន្ទាប់ពីឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម ធុន គ្រី ប្រធានគណៈប្រចាំការគណបក្សខេត្ត បានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពទូទៅ និងលទ្ធផលការងារបោះឆ្នោតនៅខេត្តក្រចេះទាំងមូលរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា កោតសរសើរ វាយតម្លៃខ្ពស់ចំពោះកម្លាំងសរុប សកម្មភាពសរុបរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានពុះពាររាល់ការលំបាក ច្បាមជាប់មូលដ្ឋានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជនជាប់ជាប្រចាំរហូតសម្រេចបានស្នាដៃធំធេង ដណ្តើមជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាយើងឈ្នះទាំងស្រុង ទទួលបានអាសនៈទាំងអស់ ៣ លើ ៣ ក្នុងមណ្ឌលខេត្តក្រចេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដថា ជ័យជំនះដ៏ធំធេងរបស់ខេត្តក្រចេះនេះ បានរួមចំណែកយ៉ាងស័ក្តិសមជាមួយជោគជ័យដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលទទួលបានទំនុកចិត្ត និងការគាំទ្រ ពេញទំហឹងរឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោតគ្រប់ទិសទី ចំពោះមគ្គុទ្ទេសភាពដ៏ត្រឹមត្រូវ ឈ្លាសវៃ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រ បន្តរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងសម្រាប់អនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់តទៅមុខទៀត។

មុនបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានគូសបញ្ជាក់ពីកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នាក្នុងការរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដោយបន្តពុះពារបំពេញសម្រេចឲ្យបានល្អនូវភារកិច្ចនយោបាយតាមគ្រប់មុខសញ្ញា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង រួមសាមគ្គី ជម្រុញចលនាសកម្មភាពជាក់ស្តែង ថែបំប៉នជំនឿទឹកចិត្តដោយបេះដូងរបស់ប្រជាជន សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋានដែលជាចំណែកដ៏សំខាន់ដល់ការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បង្កលក្ខណៈសព្វបែបយ៉ាង ដើម្បីធានាកំណើនសេដ្ឋកិច្ចជាតិ សម្រាប់វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាជាដរាបតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង