**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

លោកជំទាវ មិថុនា ភូថង អញ្ជើញបិទអង្គសន្និបាត បូកសរុបវាយតម្លៃការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃអាទិត្យ ០៥រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអង្គសន្និបាត បូកសរុបវាយតម្លៃការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីរីករាយជាអនេកប្បកាល ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅទីនេះ ដើម្បីប្រារព្ធសន្និបាតបូកសរុបវាយតម្លៃ លទ្ធផល ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទី៧ ឆ្នាំ២០២៣ ដែលបានអនុវត្តកន្លងមក និងលើក ទិសដៅសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនាពេលខាងមុខនេះ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុង នាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវគារវកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមានវត្តមាន ក្នុងឱកាសដ៏វិសេសវិសាលនេះ។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅ និងសូមស្ញើចសរសើរដោយស្មោះចំពោះលទ្ធផលការងារដែលគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់បានអនុវត្តកន្លងមកប្រកបដោយជោគជ័យ។

ក្នុងឱកាសនេះលោកជំទាវអភិបាលខេត្ត បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលខិតខំយកចិត្តទុកដាក់ សហការអនុវត្តតាម៖
-សេចក្ដីណែនាំរួម០១.ស.ណ.ន ចុះ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣។
-លិខិតលេខ ០១០ ផ.ក ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។
-លិខិតលេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សេចក្ដីណែនាំរួម ស្តីពី នីតិវិធីនៃការស្នើសុំ និងការចេញលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។

ឆ្លងកាត់កិច្ចដំណើរការ នៃការបោះឆ្នោតនេះ និងសមិទ្ធិផលដែលយើងទទួលបាននៅពេលនេះគឺពិតជាស្នាដៃដ៏ធំធេង និងមានសារៈសំខាន់បំផុ។ សមិទ្ធិផលនេះនឹងជួយចាក់គ្រឹះ កាន់តែរឹងមាំនូវលទ្ធិប្រជាធិតេយ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា និយាយរួម និងដោយឡែកខេត្តកោះកុងយើងតែម្តង។ យើងពិតជាមានមោទនភាពណាស់ ដោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុខសន្តិភាព ជាពិសេសការទប់ស្កាត់បាននូវអំពើហិង្សា និងការគំរាមកំហែងនានា ក្នុងកំឡុងពេលចុះឈ្មោះបោះឆ្នោត ចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ការឃោសនារកសម្លេងឆ្នោតរបស់គណ បក្សនយោបាយ និងពេលក្នុងដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោតបូកសរុបលទ្ធផលបណ្តោះអាសន្ន ។ល។

លទ្ធផលដ៏ធំធេងដូចដែលយើងបានអនុវត្ត និងរៀបរាប់ជូន ខាងលើនេះគឺពិតជាឆ្លុះបញ្ចាំងអំពីវិរភាព និងការទទួលខុសត្រូវចំពោះភារកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានឆន្ទៈ ស្រលាញ់យុត្តិធម៌ សុខសន្តិភាព និងស្រលាញ់លទ្ធិប្រជាធិបតេយ្យពិតៗ របស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត យើងកត់សម្គាល់ឃើញថា គណបក្សនយោបាយទាំង១៣ ដែលបានចុះបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត នៅលើទឹកដីខេត្តកោះកុង អនុវត្តបានល្អទៅតាមច្បាប់បោះឆ្នោត បទបញ្ជានីតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំនានាដែល សរបញ្ជាក់ឱ្យឃើញថា គណបក្សនយោបាយមានការយោគយល់អាធ្យាស្រ័យគ្នាខ្ពស់ មានភាពចាស់ទុំផ្នែកនយោបាយ ដែលជាហេតុឈានទៅសម្រេចបាននូវស្ថេរភាពនយោបាយ សុខសន្តិភាព សុវត្ថិភាពនិង លទ្ធិប្រជាធិតេយ្យ។

ជាទីបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមវាយតម្លៃខ្ពស់លើអង្គពិធីសន្និបាតបូកសរុបការបោះឆ្នោតថ្នាក់ខេត្ត និងសូមសម្ដែងនូវសេចក្ដីអរគុណ ព្រមទាំងប្រសិទ្ធិពរជ័យ ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៃអង្គសន្និបាតទាំងមូល សូមទទួលបាន នូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង