**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

រដ្ឋមន្រ្តី ឌិត ទីណា ជួបតំណាងកសិករផលិតស្រូវសរីរាង្គ នៅខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីរបៀបដាំដុះ ការចំណាយ និងការបែងចែកប្រាក់ចំណេញ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយតំណាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ នៅស្រុករវៀង ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីរបៀបដាំដុះស្រូវសេរីរាង្គរបស់សហគមន៍ ការចំណាយ និងការបែងចែកប្រាក់ចំណេញពីការលក់ទិន្នផលស្រូវដែលទទួលបានក្នុងមួយរដូវកាល។

តាមរយៈការសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងពីគំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មីដែលអាចបង្កើនប្រាក់ចំណេញដល់ប្រជាសហគមន៍ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយចេរភាព និងសមភាព។

ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មីនេះ គឺធ្វើឡើងដោយឈរលើទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាកសិករក្នុងដំណើរការដាំដុះ និងស្វែងរកទីផ្សារ ហើយដើម្បីជួយបង្កើនប្រាក់ចំណេញឱ្យកាន់តែល្អប្រសើរដល់ប្រជាសហគមន៍ដែលពឹងអាស្រ័យលើមុខរបរកសិកម្ម។

តាមរយៈការបង្កើតសហគមន៍កសិកម្មថ្មីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយកៀរគរទុនវិនិយោគ គាំទ្រលើបញ្ហាកង្វះជំនាញបច្ចេកទេស និងបញ្ហាប្រឈមពីបម្រែបម្រួលអាកាសធាតុ រៀបចំពូជតម្រូវតាមទីផ្សារ និងជួយដោះស្រាយបញ្ហាកង្វះទីផ្សារជាដើម ដោយក្នុងជំហានដំបូង ឯកឧត្តមរដ្ឋមន្រ្តី គ្រោងផ្តោតលើដំណាំស្រូវ ស្វាយចន្ទី និងម្រេច។

យ៉ាងណា ឯកឧត្តមបានមានប្រសាសន៍ប្រាប់ទៅតំណាងប្រជាកសិករដែលមកពីសហភាពសហគមន៍ព្រះវិហារមានជ័យថា គម្រោងថ្មីនេះគឺឋិតក្នុងដំណាក់កាលសិក្សា វាយតម្លៃ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ។

គួរបញ្ជាក់ថា សហភាពសហគមន៍ព្រះវិហារមានជ័យ មានសមាជិកចំនួនជិត៣០០គ្រួសារ មកពីសហគមន៍ផ្សេងៗគ្នាក្នុងខេត្តព្រះវិហារ ដែលពួកគាត់ប្រកបមុខរបរដាំស្រូវ ដំឡូងមី និងស្វាយចន្ទី ដោយមិនប្រើប្រាស់ជី ពោលគឺជាប្រភេទដំណាំសេរីរាង្គ លើផ្ទៃដីសរុបជាង១ពាន់ហិកតា៕

អត្ថបទដែលជាប់ទាក់ទង