**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ

សាលាដំបូងខេត្តកំពង់ស្ពឺ កំពុងស្រាវជ្រាវករណីជនជាប់ឃុំម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះបានបញ្ជាក់ឱ្យដឹងថា ព្រះរាជអាជ្ញារង នៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ទទួលបន្ទុកពន្ធធនាគារខេត្តកំពង់ស្ពឺ កំពុងដឹកនាំ​សមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្ត ​ស្រាវជ្រាវ និងសាកសួរតាមនីតិវិធី ករណីជនជាប់ឃុំម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ការស្រាវជ្រាវ បានធ្វើឡើង បន្ទាប់ពីមានជនជាប់ឃុំម្នាក់ ឈ្មោះ មន មឿន ភេទប្រុស អាយុ ៤២ឆ្នាំ បានស្លា.ប់ បន្ទាប់ពីមន្ត្រីពន្ធនាគារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

កំណត់ហេតុសួរយកចម្លើយសាក្សី នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ការស្លាប់របស់ជនជាប់ឃុំ ឈ្មោះ មន មឿន គឺបណ្ដាលមកពីជនជាប់ឃុំរូបនេះ រអិលជើងធ្លាក់ពីលើធ្នើដាក់​អីវ៉ាន់នៅ​ក្នុង​ពន្ធនាគារ គឺមិនមានការធ្វើទារុណកម្ម និងប្រើអំពើហិង្សាអ្វីឡើយ។

ទោះជាយ៉ាងណា ក្រុមគ្រួសារ និងសាច់ញាតិ​របស់ជនជាប់ឃុំ ឈ្មោះ មន មឿន នៅពុំទាន់ទទួលយកបានឡើយនូវហេតុផល ដែលសមត្ថកិច្ចសាកសួរសាក្សីនោះ ព្រោះពួកគាត់ អះអាងថា ប្រសិនបើជនជាប់ឃុំ រអិលធ្លាក់ពីលើធ្នើដាក់អីវ៉ាន់ ហេតុអ្វីមាន​ស្នាកស្នាម​ជាំ ត្រង់កដៃ​ទាំងសងខាង (ដូចជាមានការចាប់ក្រៀក), ជាំ និងហើម នៅត្រង់ដើមដៃខាងស្ដាំជាច្រើន​កន្លែង ដូចជា មានការវាយ, ជាំនៅលើស្មងជើងទាំងសងខាងជាច្រើនកន្លែង, ជាំនៅដើមទ្រូង របកស្បែកជាច្រើនកន្លែង និងមានបែកបបូរមាត់ខាងលើ ផ្នែកខាងឆ្វេងថែមទៀតផង។

ក្រុមគ្រួសារ និងសាច់ញាតិ​របស់ជនជាប់ឃុំឈ្មោះ មន មឿន ស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ មេត្តាជួយស្រាវជ្រាវករណីនេះ ឱ្យបានហ្មត់ចត់បំផុត ដើម្បីឱ្យពួកគាត់អស់ចិត្ត និងជួយរកយុត្តិធម៌​ជូនអ្នកស្លា.ប់។

គួររំលឹកថា ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅភូមិធ្លាចាស់ សង្កាត់វាងពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានបញ្ជូនទៅឃុំបណ្ដោះអាសន្ន ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងបានស្លា.ប់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ស.ពរបស់ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានក្រុមគ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត នៅភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

មាត្រា ៦៤ នៃច្បាប់ ស្ដីពី ពន្ធនាគារ បានចែងថា ក្នុងករណីជនជាប់ឃុំ ទទួលមរណភាព​ក្នុងពន្ធនាគារ ត្រូវចាត់ទុកជាការសង្ស័យ។ មន្ត្រីពន្ធនាគារ ត្រូវការពារកន្លែងសាកសព និងរក្សាទុកជនជាប់ឃុំ ដែលអាចធ្វើជាសាក្សី។ ប្រធានពន្ធនាគារ ត្រូវជូនដំណឹងទៅព្រះរាជអាជ្ញា ដើម្បីចាត់វិធានការស៊ើបអង្កេត។ ប្រសិនបើជនជាប់ឃុំស្លា.ប់នៅក្នុងមន្ទីរពេទ្យ ប្រធានពន្ធនាគារ ត្រូវជូនដំណឹងទៅព្រះរាជអាជ្ញា បើមានការសង្ស័យ ព្រះរាជអាជ្ញា ត្រូវចាត់ឱ្យនគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ ធ្វើការពិនិត្យសាកសព៕

អត្ថបទដែលជាប់ទាក់ទង