ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំជម្រុញការអនុវត្តវិធានការច្បាប់ ទប់ស្កាត់ បង្ក្រាបបទល្មើសការទន្ទ្រានយកដីព្រៃឈើខុសច្បាប់នៅទីតាំងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំងស្រុករមាសហែក
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំជម្រុញការអនុវត្តវិធានការច្បាប់ ទប់ស្កាត់ បង្ក្រាបបទល្មើសការទន្ទ្រានយកដីព្រៃឈើខុសច្បាប់នៅទីតាំងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំងស្រុករមាសហែក ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនរគបាលខេត្ត លោកប្រធានមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទ លោកអភិបាលស្រុករមាសហែក លោកនាយរដ្ឋបាលព្រៃឈេី លោកមេបញ្ជាុការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក លោកអធិការរងស្រុករមាសហែក លោកស្រីមេឃុំត្រស់ និងលោកស្រីមេឃុំអណ្តូងត្របែក ៕