**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នារក្សាសន្តិភាព កុំឱ្យប្រទេសដែលកំពុងលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឱ្យកម្មករនិយោជិត និងប្រជាជនទូទៅចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍ ការរស់នៅប្រកបដោយភាពសុខសាន្ត និងបន្តការអភិវឌ្ឍប្រទេសជាតិ ដាច់ខាតកុំឱ្យប្រទេសដែលកំពុងមានការលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញឱ្យសោះ។

សម្ដេចតេជោ អំពាវនាវបែបនេះក្នុងឱកាសដែរ សម្ដេច អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ ក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ សម្ដេចតេជោ បានអំពាវនាវសាជាថ្មីដល់កម្មករនិយោជិត ក៏ដូចជាប្រជាជនទូទៅត្រូវខិតខំថែរក្សាសន្តិភាពក្នុងប្រទេស ព្រោះប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយដល់ការអភិវឌ្ឍឱ្យសោះ ការពារតែជីវិតក៏មិនគង់ផង តួយ៉ាងដូចដែលកម្ពុជាធ្លាប់រងគ្រោះកាលពីអតីតកាល។

សម្ដេចតេជោក៏បានរំលឹកនូវភាពលំបាកវេទនាក្នុងពេលប្រទេសជួបសង្គ្រាម និងពោលថា បើមានសង្គ្រាម កុំនិយាយពីរឿងធ្វើផ្លូវថ្នល់ កុំនិយាយពីធ្វើប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាម។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «រក្សាសន្តិភាពបាន គឺធានាដល់ការអភិវឌ្ឍប្រទេស ហើយការអភិវឌ្ឍ គឺធ្វើទៅតាមជំហាន»។

សម្ដេចតេជោ ហ៊ុន សែន ពិតជាមិនចង់ឱ្យប្រទេសដែលកំពុងមានការលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញនោះឡើយ ព្រោះទំហំនៃការខូចខាតវាធំធេងសម្បើមណាស់។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឱ្យខិតខំធ្វើឱ្យរោចក្រសហគ្រាសក្លាយទៅជាសហគមន៍សុខសាន្ត រក្សាភាពសុខដុមរមនាក្នុងរោងចក្ររវាងកម្មករ និងថៅកែរោងចក្រ កុំឱ្យមានភាពចលាចល ព្រោះបើមានភាពចលាចលនៅកម្ពុជា រោងចក្រនឹងប្ដូរទៅប្រទេសផ្សេង នោះអ្នកដែលខាត់បង់មុនគេគឺកម្មករខ្លួនឯង។ ប្រសិនបើមានបញ្ហាអ្វីមួយ ត្រូវដោះស្រាយដោយសន្តិវិធី ដោយការសន្ទនាគ្នារកដំណោះស្រាយ ទើបធានាបាននូវផលប្រយោជន៍ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង