**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ប្រធានសហព័ន្ធជនពិការអាស៊ាន៖ យើងបែកគ្នាពិតមែន ប៉ុន្តែប្រជាជនកម្ពុជាបង្កប់មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជៅ ក្នុងបេះដូងយើងគ្រប់ៗគ្នា

ភ្នំពេញ៖​ ឯកឧត្តម OSOTH BHAVILAI ប្រធានសហព័ន្ធ កីឡាជនពិការអាស៊ានបានលើកឡើងថា «រាត្រីនេះ យើងត្រូវបែកគ្នាក៏ពិតមែន ប៉ុន្តែប្រទេស កម្ពុជា និងប្រជាជនកម្ពុជាប្រកបដោយមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅ ដោយអ្វីៗទាំង អស់នេះបានបង្កប់នៅក្នុងបេះដូងរបស់យើងគ្រប់ៗគ្នា»។

នៅក្នុងឱកាសចុងក្រោយ នៃពិធីបិទការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជ ធានីភ្នំពេញ កាលពីយប់ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម OSOTH BHAVILAI គូសបញ្ជាក់ថា «រាត្រីដ៏ត្រកាលនេះ យើងសូមអបអរសាទ នៃ ការបញ្ចប់ដំណើរការកម្មវិធីប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមដ៏អស្ចារ្យ។ នាទីនេះ យើងក៏បាន ឈានដល់ពេលវេលាត្រូវជម្រាបលាគ្នាពីព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផងដែរ។ ឆ្លងកាត់មួយសប្ដាហ៍កន្លងមកនេះ យើងបានឃើញយ៉ាង ច្បាស់នូវទិដ្ឋភាពដ៏អស្ចារ្យនៃការជំរុញលើកទឹកចិត្តដ៏កក់ក្ដៅដល់អត្តពលិកជនពិការ។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានរៀបចំ និងបង្ហាញសមត្ថភាពពិតប្រាកដឈានទៅទទួលបាន ជោគជ័យដ៏ត្រចះត្រចង់ បើទោះបីកម្ពុជាទើបរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើក ទី១ ក៏ដោយសូមអបអរសាទរ»។

ក្នុងនាមសហព័ន្ធកីឡាជនពិការអាស៊ាន ឯកឧត្តម OSOTH BHAVILAI បានបង្ហាញនូវការ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា, គណៈកម្មាធិការជាតិរៀបចំ អាស៊ានប៉ារ៉ាហ្គេម (CAMAPGOC), សមាជិកប្រតិបត្តិក្រុមប្រឹក្សាប្រតិបត្តិ, មន្ត្រីបច្ចេកទេស ជា តិ-អន្តរជាតិ សហព័ន្ធកីឡា ដែលបង្កើតភាពជោគជ័យ និងអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ ពុំអាចបំ ភ្លេចបានក្នុងព្រឹត្តិការណ៍នេះ។

ឯកឧត្តម​បន្ថែមថា «បន្ថែមពីលើនេះ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះអត្តពលិកជនពិការទាំងអស់។ ខ្ញុំសូមអប អរ​សាទរយ៉ាងកក់ក្ដៅ និងសូមប្រកាសថា អ្នកគឺជាអ្នកឈ្នះទាំងអស់គ្នាពិតប្រាកដ។ សូមថ្លែង​អំ​ណរគុណជូនចំពោះអ្នកស្ម័គ្រចិត្ត គឺអ្នកដែលបាននាំមកនូវក្តីសោមនស្សរីករាយ នាំមក​នូវភា​ព​កក់ក្តៅ និងមិត្តភាពដ៏ជ្រាលជ្រៅបំផុត។ សូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និង​ប្រជា​ជ​ន​ក​ម្ពុជា គឺដោយសារការគាំទ្ររបស់អ្នកបានជំរុញកម្លាំងថាមពល ឆ្ពោះទៅរកភាពជោគ​ជ័​យ​ដ​ល់​ក្រុមអត្តពលិកមានពិការភាព តាមរយៈសកម្មភាពប្រកួតកីឡា នាពេលនេះ»។

ដោយបានចូលរួមអបអរសាទរ ប្រទេសឥណ្ឌូណេស៊ី ដែលបានស្ថិតនៅលើចំ​ណាត់​ថ្នា​ក់​ខ្ព​ស់​ជា​ងគេ ឯកឧត្តមប្រធានសហព័ន្ធកីឡាជន​ពិការអាស៊ានរូបនេះក៏បានថ្លែងអំណ​រគុ​ណ​ជា​ថ្មី​ម្ត​ង​​ទៀត ដល់កម្ពុជា ដែលធ្វើឱ្យយើងចងចាំមិនអាចបំភ្លេ​ចបាននូវកា​រផ្ដ​ល់​ភា​ព​ភ្ញា​ក់​ផ្អើ​ល​ដ៏​អ​ស្ចា​រ្យនេះ។ «ជាទីបញ្ចប់ នារាត្រីដ៏ត្រកាលនេះ យើងខ្ញុំសូមជម្រាបលាកម្ពុជា ប៉ុន្តែ​ក្នុង​រ​យៈ​ពេ​ល​​៣០ខែទៀត យើងនឹងជួបគ្នា រឹតចំណងមិត្តភាពគ្នាម្ដងទៀតនៅ KORAT ព្រះរា​ជា​ណា​ច​ក្រ​ថៃ ក្នុងការប្រកួតកីឡាជនពិការអាស៊ាន លើកទី១៣ ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០​២​៦​ខា​ង​មុ​ខ​៕

អត្ថបទដែលជាប់ទាក់ទង