**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលផ្លូវបេតុងអន្តរឃុំមួយខ្សែស្ថិតនៅឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក ចុះពិនិត្យមើលផ្លូវបេតុងអន្តរឃុំមួយខ្សែស្ថិតនៅឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមរបាយការរបស់គណកម្មការសាងសង់បានឱ្យដឹងថា ផ្លូវបេតុងអន្តរឃុំមួយខ្សែនេះ ឆ្លងកាត់ឃុំចំនួនពីរមានដូចជា ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវែង ២,៥៥៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានជម្រុញការអភិវឌ្ឍទៅដល់ឃុំ សង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ។ ដែលកន្លងមករដ្ឋបាលខេត្ត បានជម្រុញការអភិវឌ្ឍឱ្យទៅដល់មូលដ្ឋានឃុំ សង្កាត់ នៅក្នុងខេត្ត បន្ទាប់ពីយើងបានធ្វើការអភិវឌ្ឍនៅក្នុងក្រុង ដោយក្នុងមួយឃុំ សង្កាត់ឱ្យទទួលបានមួយគម្រោងសម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋានសម្រាប់ឆ្នាំ២០២៣ និងបន្តធ្វើការអភិវឌ្ឍផ្លូវបេតុងបន្ថែមទៀតនៅបណ្តាឆ្នាំខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងទាំងពីរឃុំខាងលើ ដោយបានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត និងជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋរបស់យើងបានប្រើប្រាស់ជាសម្បត្តិសាធារណនៅក្នុងមូលដ្ឋាន ទន្ទឹមនឹងទទួលបានសមិទ្ធផលថ្មីនេះ សូមបងប្អូនដែលនៅអមសងខាងផ្លូវបេតុងនេះ ត្រូវចូលរួមថែរក្សា ការពារផ្លូវបេតុងនេះឱ្យបានគង់វង្សក្នុងការប្រើប្រាស់បានយូរអង្វែង ផ្លូវបេតុងនេះ វាជួយសម្រួលចរាចរណ៍ដឹកជញ្ជូនកសិផល និងសម្រួលឱ្យកូនចៅរបស់យើងមានផ្លូវល្អងាយស្រួលធ្វើដំណើរទៅកាន់សាលារៀន និងទីកាន់ទីប្រជុំជននានាក្នុងស្រុកព្រៃនប់ និងមកកាន់ខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវរៀបចំត្រៀមឯកសារឱ្យបានគ្រប់គ្នា ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់គ្នាកុំបីខាននៅតាមទីតាំងសាលារៀនដែលនៅជិតផ្ទះ។

ប្រជាពលរដ្ឋរស់នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសំដែងការសាទរដែលរដ្ឋបាលខេត្តព្រះសីហនុបានជួយសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋពីរឃុំកាន់តែមានភាពងាយស្រួល កាលពីមុនផ្លូវនេះជាផ្លូវដីមានទំហំតូច ពិបាកក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សា តែពេលនេះប្រជាជនឃុំអូរជ្រៅ ក៏ដូចជាឃុំបឹងតាព្រហ្ម ទទួលបានផ្លូវបេតុងតភ្ជាប់គ្នាជាចំណងដៃ មិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុកបងប្អូនប្រជាពល រដ្ឋនៅតាមជនបទឪ្យមានផ្លូវល្អស្អាតដូចនៅទីប្រជុំជនទីក្រុង និងសកសមជាខេត្តទេសចរណ៍នាទិសនារតី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង