**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាបណ្ដុះបណ្ដាល និងធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល និងធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលាបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពនិងការយល់ដឹងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ របស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក អំពីបែបបទ និងនីតិវិធីក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលក្រុង ស្រុក ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រក្រយានយន្ត និងទោចក្រក្រយានយន្តសណ្តោងរ៉ឺម៉ក ការគ្រប់គ្រងនិងចុះបញ្ជីការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល កែច្នៃដំឡើងទោចក្រយានយន្ត សុវត្ថិភាពដរចម្លង និងនីតិវិធីនៃការចុះបញ្ជីជលយាន នៅច្រកចេញចូលតែមួយរដ្ឋបាលរាជធានី-ខេត្ត។

ឯកឧត្តមបានបន្តទៀតថា ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការត្រៀមខ្លួនឆ្លើយតប​ទៅនឹងបដិវត្តន៍​ឧស្សាហកម្មជំនាន់ទី៤ ក៏ដូចជាការវិវត្តន៍ឥតឈប់ឈរនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើបរិវត្តកម្មឌីជីថល (ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធឌីជីថល) គឺជាកិច្ចការអាទិភាព ដែលត្រូវគិតគូរ និងរៀបចំឡើងដោយផ្អែកលើតម្រូវការជាក់ស្ដែង
សក្តានុពល ធនធាន និងសមត្ថភាពរបស់ស្ថាប័ននីមួយៗ។

ឯកឧត្តមបានបញ្ជាក់បន្តថា វិធានការ​គោល​នយោបាយជាក់លាក់ជាច្រើននឹងត្រូវបានគិតគូរ និងដាក់ចេញ ដែលផ្តោតជាសំខាន់លើការកសាងមូលដ្ឋានគ្រឹះចំនួនពីរ៖ ទី១, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល (ការតភ្ជាប់ឌីជីថល ហេដ្ឋរចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល ឡូជីស្ទីក និងការដឹកជញ្ជូនគោលដៅចុងក្រោយ) និងទី២. ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល (ក្របខ័ណ្ឌច្បាប់ប្រកបដោយភាពឆ្លើយតប ប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងសន្តិសុខឌីជីថល)។

ឯកឧត្តមបានបន្តថា ទន្ទឹមនេះសម្រាប់ការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០) ដែលមានសមាសភាគសំខាន់ៗចំនួន៥សម្រាប់អនុវត្តកម្មវិធីជាតិនេះក្នុងនោះសម្រាប់លទ្ធផល រំពឹងទុកនៃសមាសភាគទី៥របស់កម្មវិធីជាតិនេះ ក៏ បានកំណត់ឱ្យមានការកែលម្អនិងពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយសម្រាប់ការ ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការផ្តល់សេវាកាន់តែមានភាពសាមញ្ញ ងាយស្រួល មានប្រសិទ្ធភាព និងមានតម្លាភាព តាមរយៈការរៀបចំ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវា ដែលក្នុងនោះសកម្មភាពអាទិភាពជាចម្បង គឺការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ​អនឡាញដែលអនុញ្ញាត​ឱ្យប្រជាពលរដ្ឋ​អាចស្នើសុំសេវា បង់កម្រៃសេវានិងតាមដានដំណើរការនៃការស្នើសុំ សេវាតាមប្រព័ន្ធព័ត៌មានវិទ្យាបានដោយខ្លួនឯង។

ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា យើងបានរៀបចំអង្គសិក្ខាសាលានេះបានចំនួន២លើករួចមកហើយ ដែលបានប្រារព្ធ​ធ្វើនៅខេត្តកំពង់ចាម និងខេត្តកំពត មានការចូលរួម សមាសភាពមកពីបណ្ដា
ខេត្តចំនួន១៣ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល កំពង់ធំ ព្រះវិហារ កំពត រាជធានីភ្នំពេញ កំពង់ស្ពឺ កោះកុង ព្រះសីហនុ តាកែវ និងខេត្តស្វាយរៀង និងមានរដ្ឋបាលស្រុកគោលដៅចំនួន៨៤
កំពុងអនុវត្តមុខងារ សរុបអ្នកចូលរួម២១៨ នាក់ ដោយឡែកអង្គសិក្ខាសាលានាព្រឹកនេះជាការៀបចំលើកទី៣មានការចូលរួម សមាសភាពមកពីបណ្តាខេត្តចំនួន១០ គឺមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តមណ្ឌគិរី និងមានរដ្ឋបាលស្រុក គោលដៅចំនួន៤៩ សរុបអ្នកចូលរួម១៩២ នាក់។ឯកឧត្តមបន្តទៀតថា កម្មវិធីនេះ​ត្រូវបានចូលរួមធ្វើ​បទបង្ហាញ​ពីមន្ត្រី​ជំនាញ ដែលអញ្ជើញមកពី អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ផងដែរ។ សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលធ្វើបច្ចុប្បន្នភាពដល់មន្ត្រីអនុវត្តមុខងារផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពគុណភាព គណនេយ្យភាព និងតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង