**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

មន្ត្រីក្រសួងបរិស្ថាន ចូលរួមសមាជអេកូឡូស៊ីអន្តរជាតិលើកទី១០ (X Nevsky International Ecological Congress) ចាប់ពីថ្ងៃទី២៥-២៦ ខែឧសភា នៅទីក្រុង Saint Petersburg នៃសហព័ន្ធរុស្សី

ភ្នំពេញ៖ ក្រុមការងារក្រសួងបរិស្ថានដឹកនាំដោយឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងទទួលបន្ទុកជាប្រធាននាយកដ្ឋាន EIA ឯកឧត្តម ប្រាក់ ថាវអមិដា អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ឯកឧត្តមអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្សី និងក្រុមការងារបានចូលរួមសមាជអេកូឡូស៊ីអន្តរជាតិលើកទី១០ (X Nevsky International Ecological Congress) ចាប់ពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង Saint Petersburg នៃសហព័ន្ធរុស្សី។

សមាជមានការចូលរួមពីសំណាក់ប្រទេសជាសមាជិកអាស៊ានដូចជា កម្ពុជា មីយ៉ាម៉ា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមតំណាងប្រទេសមកពីទ្វីបអាស៊ីកណ្តាល តំណាងប្រទេសមកពីទ្វីបអាហ្វ្រិក តំណាងប្រទេសចិន តំណាងអង្គការជាតិ-អន្តរជាតិ និងអង្គការសហប្រជាតិ (UNEP)។

អង្គសមាជបានពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗ រួមមានបញ្ហប្រឈមថ្មីៗ នៃការប្រែប្រួលអាកាសធាតុ បរិវត្តកម្មឌីជីថលសម្រាប់វិស័យអេកូឡូស៊ី ធនធានទឹកសម្រាប់អនាគត អេកូ-ទេសចរណ៍ ទំនាក់ទំនងមនុស្ស និងផែនដី ការកំណត់យុទ្ធសាស្រ្ត និងជំរើសវិធានការនៃកិច្ចគាំពារបរិស្ថាន សេដ្ឋកិច្ចចក្រា ការអភិរក្សបរិស្ថាននៅតំបន់អាក់ទិច និងអង់តាក់ទិក ផលិតផលសរីរាង្គ (ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ) និងតួនាទីព្រៃឈើក្នុងដំណើការធម្មជាតិ។

ជារួម សហព័ន្ធរុស្ស៊ីក៏បានស្នើសុំសមាជិកនៃអង្គសមាជពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នាលើវិធានការឆ្លើយតបការប្រែប្រួលអាកាសធាតុ កិច្ចគាំពារ និងអភិរក្សបរិស្ថានក្នុងតំបន់ និងសកល៕

អត្ថបទដែលជាប់ទាក់ទង