**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្តេចតេជោ៖ រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស មិនបានចែងថា កម្ពុជាត្រូវតែមានបក្សប្រឆាំងនោះទេ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម​ នារសៀលថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះជនមួយចំនួនដែលបានលើកឡើងថា ការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្ម​នុញ្ញ ដែលមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះ ខុសនឹងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

សម្តេចតេជោបានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬរដ្ឋធម្មនុញ្ញ មិនបានកំណត់ថា កម្ពុជាត្រូវមានគណបក្សប្រឆាំងនោះទេ។ រដ្ឋធម្មនុញ្ញគ្រាន់តែកំណត់អំពីលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ឥឡូវសួរបន្តិចទៅចុះ លោកឯងឆ្លើយឱ្យរួច ក្នុងកិច្ចព្រមព្រៀងប៉ារីស មានដាក់ពាក្យត្រូវតែមានបក្សប្រឆាំងទេ? ក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន តើមានដាក់ថាបក្សប្រឆាំងហើយឈ្មោះ “អាភ្លើងចន្លុះ” នេះទេ?»។

សម្តេចបន្តថា៖ «គេគ្រាន់តែនិយាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេតើ គេអត់និយាយថា ត្រូវតែមានបក្សប្រឆាំងនោះទេ គេកំណត់ថាប្រជាធិបតេយ្យសេរីពហុបក្ស គេនិយាយប៉ុណ្ណឹងតើ ម៉េចក៏ហ្អែងថាខុសជាមួយកិច្ចព្រមព្រៀងក្រុងប៉ារីស ខុសនឹងរដ្ឋធ​ម្មនុញ្ញ តើរដ្ឋធម្មនុញ្ញបានចែងទេ»។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលយកការសម្រេចនេះ ខណៈគណបក្សប្រមាណជាង១០ផ្សេងទៀត បានគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប។

ទោះជាយ៉ាងនេះក្តី គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ ដោយគណបក្សនេះ បានចោទថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ថ្លែងកិច្ចពិធីសំណេះសំណាលដដែលនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបុគ្គលមួយចំនួនដែលលើកឡើងបែបនេះ ពិនិត្យរដ្ឋធម្មនុញ្ញឡើយវិញឱ្យបានច្បាស់ ដែលរដ្ឋធម្មនុញ្ញពុំមានចែងអំពីបក្សប្រឆាំងទេ ប៉ុន្តែកំណត់ឱ្យមានសេរីពហុបក្ស ដូច្នេះការចូលរួមរបស់គណបក្សនយោបាយចំនួន១៨ ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ គឺជាពហុបក្ស។ សម្តេចបន្តថា «ការមើលស្រាលដល់បក្សទាំង១៨ គណបក្ស គឺជាការមើលស្រាលជាតិខ្មែរទាំងមូល»។

សម្តេចបានពន្យល់ថា ការដែលអត់មានមួយបក្ស ឬពីរបក្ស មិនបានបំផ្លាញដល់ប្រជាធិបតេយ្យទាំងមូលរបស់កម្ពុជាទេ។ សម្តេចតេជោ ក៏បានប្រាប់ទៅដល់ជនបរទេសឱ្យស្តាប់សំឡេងអ្នកក្នុងប្រទេសឱ្យបានច្រើន ហើយព្រមានថា បរទេសគ្មានភារកិច្ចដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ សម្តេចក៏បានប្រាប់ឱ្យជនបរទេសទាំងនោះ មើលរដ្ឋធម្មនុញ្ញរបស់កម្ពុជាឱ្យបានច្បាស់លាស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង