**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងកម្មការិនីរោងចក្របានចាត់ទុកថា ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនីមានផ្ទៃពោះជាការគិតគូសុខភាព និងជីវភាពពួកគាត់


ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងកម្មការិនីអរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនីចាប់តាំងពីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ខណៈដែលគោលនយោបាយថ្មីនេះ ត្រូវបានពួកគាត់ចាត់ទុកថាជាការលើកកម្ពស់ជីវភាព និងសុខភាពរបស់កម្មការិនីនៅទៅទូទាំងប្រទេស។
បន្ទាប់ពីមានការប្រកាសផ្តល់នូវគោលនយោបាយឧបត្ថម្ភបន្ថែមដល់កម្មការិនីចាប់តាំងពីចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣ ក្រុមសហជីព និងកម្មការិនីដែលកំពុងធ្វើការក្នុងវិស័យវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង បានបង្ហាញការអរគុណ និងសាទរយ៉ាងខ្លាំងចំពោះដំណឹងដ៏ល្អមួយនេះ។
លោកសួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានមានប្រសាសន៍បានគាំទ្រយ៉ាងខ្លាំង ចំពោះការគិតគូរនូវសុខទុក្ខកម្មការិនីបន្ថែមលើអត្ថប្រយោជន៍កន្លងមក ដូចជាការទៅពិនិត្យផ្ទៃពោះមិនអស់ប្រាក់ ,ទទួលបានថវិកាពេលសម្រាលកូនរួច និងការឈប់សម្រាកមាតុភាពមានប្រាក់ខែជាដើម។
លោកស្រី អ៊ល ស្រេង ជាកម្មការិនីបម្រើការងារនៅរោងចក្រ ស្បែកជើងវីងស្តារ ស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានឱ្យដឹងថា លោកស្រី ក៏ដូចជាបងប្អូនកម្មការិនីរោងចក្រទាំងអស់ពិតជាសប្បាយចិត្ត និងអរគុណចំពោះសម្តេចតេជោហ៊ុនសែនយ៉ាងខ្លាំង ដែលសម្តេចតែងតែបានគិតគូរចំពោះជីវភាពរបស់កម្មករកម្មការិនីរោងចក្រជាពិសេសបងប្អូនកម្មការិនីពេលមានផ្ទៃពោះ។
សំឡេង៖ «ខ្ញុំមានអារម្មណ៍រំភើប សប្បាយចិត្ត កំពុងអតផង ខ្ញុំសប្បាយចិត្តចិត្តណាស់! យើងកំពុងតែអតផង ពេលមានលុយឧបត្ថម្ភ មានប.ស.សទៅពេលមិនអស់លុយ ។ ពេលមានការឧបត្ថម្ភយើងមានលុយខ្លះសម្រាប់ទិញទឹកដោះគោកូន ពេលសម្រាល។ ដូច្នេះខ្ញុំ អររំភើបព្រោះពេលយើងឈប់សម្រាកសម្រាលប៉ុន្មានខែយើងអតលុយ ពេលលោកពុក(សម្តេចតេជោ )ជួយឧបត្ថម្ភអ៊ីចឹងអរណាស់។»
ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ រួមនឹងការទស្សនាសម្ពោធសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ នៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងទទួលបានការពិនិត្យផ្ទៃពោះដោយមិនគិតថ្លៃ ហើយទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៤ម៉ឺនរៀលពេលទៅពិនិត្យផ្ទៃពោះម្ដង។
សម្តេចតេជោបានមានប្រសាសន៍ថា កម្មការិនីចាប់ផ្ដើមពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភ ឥឡូវពេលក្មួយៗមានបណ្ណប.ស.សទៅពិនិត្យសុខភាពគេមិនយកលុយរួចទៅហើយ។ ប៉ុន្តែបន្ទាប់ពីថ្ងៃនេះ ពេលដែលទៅពិនិត្យសុខភាព គេនឹងឱ្យលុយ៤ដងមុនពេលសម្រាល ដល់ពេលសម្រាលគឺឱ្យកញ្ចប់ថវិកាមួយ និងបន្ទាប់ទៅ២ឆ្នាំក្រោយបានសេចក្ដីថាទៅពិនិត្យ១០លើក រហូតដល់កូន២ឆ្នាំ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្មការិនី ដែលមានបណ្ណ ប.ស.ស នៅពេលទៅពិនិត្យសុខភាពមិនគិតលុយរួចទៅហើយ ។ ក្រោយពីការប្រកាសអនុវត្តគោលនយោបាយគាំពារសង្គមនេះ កម្មការិនីដែលទៅពិនិត្យផ្ទៃពោះ នឹងទទួលបានថវិកាត្រឡប់មកវិញម្ដង៤ម៉ឺនរៀល ហើយសម្ដេចនឹងពិនិត្យផ្ដល់ថវិកាបន្ថែមឱ្យបានច្រើនជាងនេះ។ គោលនយោបាយនេះក៏ត្រូវបានអនុវត្តរួចរាល់ហើយផងដែរ ទៅលើអ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិករមួយចំនួន។
សម្ដេចតេជោ ហ៊ុន សែនបានយល់ឃើញថា ចំនួនកម្មការិនីដែលមានផ្ទៃពោះ អាចមានចំនួន១០ភាគរយ នៃកម្មការិនីសរុបប្រមាណជាង១លាន២សែននាក់ប៉ុណ្ណោះ។ ដូច្នេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើការងារនេះភ្លាមជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលកន្លងមកនេះ បានឱ្យដឹងថា ការឧបត្ថម្ភថវិកា៧៦ម៉ឺនរៀលកន្លងមកនេះ ចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវ ផ្តល់ប្រាក់២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដងក្នុងមួយដង៤ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង