**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អាវុធហត្ថខេត្តតាកែវ បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅស្រុកគិរីវង់

ភ្នំពេញ៖ ដោយបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ត្រី សេង មហាមេបញ្ជាការ និងសម្របសម្រួលនីតិវិធី ឯកឧត្តម ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្លា ឃុំតាអូ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បានជាបន្តបន្ទាប់រួមមាន ទី១ឈ្មោះ ស៊ុម ទី ភេទប្រុសអាយុ ៤២ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្លា ឃុំតាអូ ស្រុកគីរីវង់ ខេត្តតាកែវ ជួញដូររក្សាទុក ប្រើប្រាស់ (ទើបចេញពន្ធនាគារ )។

ដកហូតវត្ថុតាងមាន:
– ម្សៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ (ធំ០៣ តូច០៣)
ទម្ងន់ : ១១,១៦ក្រាម (ថ្លឺងទាំងសំបក់ថង់)
– ទូរសព្ទ័ចំនួន០២គ្រឿង ( ម៉ាកវិវ៉ូ និង អិនចុចពិល)
– សម្ភារៈវេចខ្ចប់និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យឈ្មោះសំ ទី ឆ្លើយសារភាពថាថ្នាំញៀន ដែលសមត្ថកិច្ចបានដកហូតពីខ្លួនៗ ទិញពី បុរសម្នាក់ ឈ្មោះ ទិត រស់នៅម្ដុំភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ទើបកម្លាំងយើងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះទិត នៅចំណុចផ្លូវលំ។

ដករហូតវត្ថុតាងមាន:
– ម្សៅក្រាម០១កញ្ចប់ ទម្ងន់:៣,៧៧ក្រាម
( ថ្លឹងទាំងសំបក់ថង់)
– ទូរសព្ទ័ចំនួន០២គ្រឿង (អូប៉ូ វីវ៉ូ )
– ម៉ូតូ ០១គ្រឿង ហុងដាសង់ សេរី២១ ពណ៌ខ្មៅ ស្លាលេខ ភព 1 IW 6998។

ក្រោយពីបានស្ដាប់ចម្លើយ ជនសង្ស័យឈ្មោះ ទិត បានឆ្លើយប្រាប់សមត្ថកិច្ចយើងថា ថ្នាំញៀននេះ ឈ្មោះបងនាគ ហៅចំណាប់ ជាអ្នកប្រើខ្ញុំយកថ្នាំញៀនទៅអោយគេរួចសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ឈ្មោះនាគ ហៅចំណាប់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិសេរីភាព ឃុំដើមមាន ស្រុកតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នមកស្នាក់នៅស្រុកគិរីវង់ ខេត្តតាកែវ។

ដកហូតសម្ភារៈមាន:
– សម្ភារៈសេពថ្នាំញៀនមួយចំនួន
– កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន ០១
– កាំបិតចំនួន ០១
– ទូរសព្ទចំនួន ០២គ្រឿង( សាំសុងនិង ហៃយ៉ាប្រើសុីម)
– ម៉ូតូចំនួនមួយគ្រឿងម៉ាកហុងដា សុីរស់ពណ៏ខ្មៅ គ្មានផ្លាកលេខ
– អត្តសញ្ញាណប័ណ្ណខ្មែរសន្លឹក (គុបពី)
– ឯកសណ្ឋាននគរបាលជាតិខោចំនួន ០៣ អាវចំនួន០៥។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង បានឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការកងរាជអាវុធខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង