**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ និងផ្សព្វផ្សាយផែនការពង្រឹងវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម របស់ស្នងការខេត្តមណ្ឌលគិរី

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំងអស់ លោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ៣០៣/៦២១ លោក អធិការ អធិការរងទទួលសេនាធិការនគរបាល ក្រុង/ស្រុក ទាំង៥ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣, លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង២១ ដែលបានចូលរួមសរុបចំនួន ១៤២រូប។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ បានមានប្រសាសន៍បើក កិច្ចប្រជុំនិងបានអនុញ្ញាតឲ្យ លោកវរសេនីយ៍ត្រី វ៉ែន ឡាយ នាយរងការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍ស្តី ពីកិច្ចប្រជុំត្រួតពិនិត្យការងារកិច្ចសហប្រតិបត្តិកាប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ ណែនាំដល់ការិយាល័យជំនាញត្រូវយកចិត្តទុកដាក់ទៅលើការងារដែលបានអនុវត្តបានប្រចាំថ្ងៃ របស់ខ្លួនទៅតាមបណ្តាការិយាល័យ ជំនាញរបស់ខ្លួន ត្រូវខិតខំបំពេញកាតព្វកិច្ចដើម្បី ឈានទៅដល់ការីកចម្រើនដល់អង្គភាពការអភិវឌ្ឍន៍ខ្លួនឲ្យមានប្រសិទ្ឋភាពខ្ពស់។ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលការងារផែនសេនាធិការ ឡើងបកស្រាយអំពីចម្ងល់ផ្សេងៗទៅតាមការិយាល័យនីមួយៗពាក់ព័ន្ននិងការត្រៀមកម្លាំងនិងបញ្ជីឈ្មោះ មន្រ្តីនគរបាលចូលរៀនវគ្គបណ្តុះបណ្តាលភ្នាក់ងារការពារនៅតាមបណ្តាការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនិងខិតជិតមកដល់នៅពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបន្តអនុញាតឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរងទទួលការងារផែនសន្តិសុខនិងសណ្ដាប់ធ្នាប់ លើកឡើងអំពីបញ្ហាប្រឈមនានាក្នុងការបង្កើត ក្រុមការងារផ្សព្វផ្សាយផែនការ ពង្រឹងវិធានការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ផែនការងារសន្តិសុខ របស់ស្នងការដ្ឋាននគរបាលខេត្ត។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក៏បានមានប្រសាសន៍ បិទអង្គប្រជុំនិងបានជូនពរដល់ កងកម្លាំងនគរបាលទាំងអស់ឲ្យទទួលបាន តែភាពជោគជ័យគ្រប់ភារកិច្ច គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង