**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលរៀននៅរាជធានីភ្នំពេញ ចូលសម្តែងការគួរសម និងជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ ០៧នាក់ តំណាងឲ្យយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ ក្នុងរាជធានីភ្នំពេញ ចំនួន ៣,៧៩២នាក់ ចូលមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសម្តែងការគួរសម និង គោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ឲ្យតែឮដំណឹងថានឹងបានជួបអ្នកបន្ទាយមានជ័យ គឺតែងតែកន្ត្រាក់អារម្មណ៍ឯកឧត្តម ឲ្យនឹករឭកដល់អនុស្សាវរីយ៍កាលពី ឯកឧត្តម នៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នឹកដល់មន្ត្រីរាជការ នឹកដល់កងកម្លាំងប្រដាប់អាវុធ ពិសេសនឹកដល់ប្រជាពលរដ្ឋ នៅទីនោះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្ថែមថា ថ្ងៃនេះក្មួយៗសុំមកជូនពរពូ តែពូក៏សូមជូនពរត្រឡប់ទៅក្មួយៗវិញ២យ៉ាង ទី១៖សូមឲ្យក្មួយៗនៅទីនេះ ក៏ដូចជាក្មួៗយុវនិស្សិតខេត្តបន្ទាយមានជ័យដែលរៀននៅរាជធានីភ្នំពេញព្រមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អ និងទី២៖ សូមឲ្យជោគជ័យគ្រប់ភារកិច្ចសម្រេចរាល់បំណងប្រាថ្នាដែលខ្លួនបានប៉ង។

ឯកឧត្តមបានណែនាំថា សុខភាពមនុស្សយើងគឺសំខាន់ខ្លាំងណាស់ ដូច្នេះក្មួយៗ ត្រូវចេះតាមដាននិង ថែទាំសុខភាព ឲ្យបានល្អ ហាត់ប្រាណឲ្យបានជាប់ជាប្រចាំ រស់នៅប្រកបដោយ អនាម័យនិងបរិស្ថានស្អាត នៅពេលដែលយើងមានសុខភាពល្អ នោះទើបយើងអាចមានកម្លាំងកាយកម្លាំងចិត្តទៅប្រកបកិច្ចការផ្សេងៗ ឲ្យជោគជ័យ ព្រមទាំងអាចសោយសុខលើភាពជោគជ័យរបស់យើងបាន ហើយបើចង់ជោគជ័យ យើងត្រូវហ្មត់ចត់ចាប់តាំងពីការងារតូចតាចឡើងទៅ ត្រូវមានមហិច្ឆិតានិងមានគោលដៅច្បាស់លាស់ មានភាពស្មោះត្រង់ធ្វើអ្វីក៏ដោយឲ្យអ្នកជុំវិញក៏ដូចជាថ្នាក់លើជឿទុកចិត្ត នោះយើងនឹងជោគជ័យជាមិនខាន។

ក្រោយបញ្ចប់ការសំណេះសំណាលនិងជូនពររួច ឯកឧត្តម រ័ត្ន ស្រ៊ាង បានថតរូបអនុស្សាវរីយ៍ជាមួយក្រុមតំណាងយុវនិស្សិត និងបានផ្តល់ភេសជ្ជៈថវិកាមួយចំនួនជូនត្រឡប់ទៅវិញ ដើម្បីអបអរចូលឆ្នាំថ្មីប្រណីជាតិខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង