**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លទ្ធផលតេស្ត​ H5N1 ​បញ្ជាក់ដោយ​វិទ្យាស្ថានប៉ាស្ទ័រ​ និងវិទ្យាស្ថានសុខភាពសាធារណៈ ២៩តេស្ត​ ដែលជាអ្នកប៉ះពាល់ជាមួយអ្នកស្លាប់ គឺអវិជ្ជមានទាំងអស់​

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លទ្ធផល​តេស្ត​ H5N1 ដែល​បញ្ជាក់ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ និង​វិទ្យាស្ថាន​សុខភាព​សាធារណៈ​ កាល​ពី​យប់​មិញ​ សរុប​ចំនួន​ ២៩​តេស្ត​ ដែល​ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកស្លាប់​ គឺ​អវិជ្ជមាន​ទាំង​អស់​ រួម​ទាំង​ការ​ពិនិត្យ​កុងត្រូល​ឪពុក​អ្នក​ជំងឺ​ផង​ដែរ។

មន្ដ្រីជាន់ខ្ពស់សុខាភិបាលរូបនេះ បានថ្លែងបន្ដថា ទោះជាលទ្ធផលមកអវិជ្ជមានជំងឺផ្ដាសាយបក្សីទាំងអស់ក៏ដោយ ក៏មន្ដ្រីយើងទាំងអស់គ្នា នៅតែបន្ដដុតដៃដុតជើង ធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន មិនមែនតែខេត្ដព្រៃវែងទេ យើងធ្វើទូទាំងប្រទេស ដោយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងផ្សព្វផ្សាយស្ពតអប់រំផ្ដាសាយបក្សីតាមទូរទស្សន៍នានា សហគមន៍ និងបណ្ដាញសង្គម។

«លើសពីនេះមន្ដ្រីឆ្លើយតបបន្ទាន់របស់យើងកំពុងបន្ដតាមដាននៅខេត្ដព្រៃវែង ក៏ដូចជាខេត្ដផ្សេងៗទៀតផងដែរ ដើម្បីឱ្យប្រាកដប្រជាថា ជំងឺនេះមិនអាចរីករាលនៅខេត្ដផ្សេងៗទៀត ដូច្នេះហើយយើងបានធ្វើតេស្ដទៅអ្នកពាក់ព័ន្ធផ្ទាល់ ហើយលទ្ធផលគឺអវិជ្ជមាន រួមទាំងឪពុកដែលឆ្លងពីកូនស្រី ដោយការរាប់មេរោគក្នុងខ្លួនតិចណាស់ អាលូវនេះគាត់អវិជ្ជមានដែរ ហើយអ្នកផ្សេងៗទៀតយើងកំពុងស្រាវជ្រាវបន្ដ ​និង​អប់រំ​ប្រជាពលរដ្ឋ​ ឲ្យ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ។

សូមជម្រាបថា ក្រសួងសុខាភិបាល បានរកឃើញជំងឺផ្តាសាយបក្សីមួយករណី នៅខេត្តព្រៃវែងកើតលើកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

បន្ទាប់ពីរកឃើញករណីកើតមានជំងឺផ្តាសាយបក្សីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមបសុពេទ្យ ធ្វើការអង្កេតស្រាវជ្រាវរកប្រភពចម្លង​ ទាំងលើសត្វ និងមនុស្ស,​ រកករណីសង្ស័យ​ និងអ្នកប៉ះពាល់ ព្រមទាំងចាត់វិធានការទប់ស្កាត់​ការឆ្លងបន្តទៅអ្នកដទៃទៀត​ ទាំងក្នុងសហគមន៌​ និងក្នុងពិធីបុណ្យ។ បន្ថែមពីលើនោះ ក្រុមការងារឆ្លើយតបបន្ទាន់ បានចាត់វិធានការចុះអប់រំប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង