**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អាជ្ញាធរមីន បណ្តុះបណ្តាលកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក ស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជានៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ ដែលរៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក និងសហការជាមួយក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន។

ក្នុងរបាយការណ៍វគ្គបណ្តុះបណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោក បានមានប្រសាសន៍ថា ចាប់តាំងពីកងទ័ពជើងគោក បានចូលរួម និងទទួលគម្រោងបោសសម្អាតមីនមនុស្សធម៌ពីអាជ្ញាធរមីនឆ្នាំ២០២២ នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី១ ដែលអាជ្ញាធរមីន បានផ្តល់ជូនកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក។ នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ កងទ័ពជើងគោក មានគម្រោងរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលបន្ថែមជូនកងកម្លាំង ២៩ កង នៃតំបន់ភូមិភាគ៥ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលតាមការចាំបាច់ ដែលវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានកងទ័ពជើង ត្រូវការជាចាំបាច់នូវក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន និងជំនាញបច្ចេកទេសពីប្រតិបត្តិករដោះមីនជាតិរបស់យើង។

ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្ដម លី ធុជ បានគូសបញ្ជាក់ថា ការងារបោសសម្អាតមីននៅកម្ពុជា មានវិសាលភាពធំធេង និងស្មុគស្មា្ញណាស់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ហើយការចូលរួមរបស់កងទ័ពជើងគោកក្នុងការងារសកម្មភាពមីនមនុស្សធម៌ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមសម្រេចបាននូវទស្សនវិស័យនេះ។ សម្តេចតេជោ ពិតជាចង់ឃើញបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងស្នាមញញឹមទាំងអស់គ្នា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ​បានណែនាំឲ្យក្រុមគ្រូបង្គោលអាជ្ញាធរមីនបន្តចែករំលែកបទពិសោធន៍ និងផ្តល់នូវខ្លឹមសារសម្រាប់វគ្គបណ្តុះបណ្តាលឲ្យកាន់តែស៊ីជម្រៅបន្តែមទៀតដល់កងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោក ព្រមទាំងបានជម្រុញឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជាក់ស្តែងនៅទីវាលលើការងារបោសសម្អាតមីននេះ ផងដែរ។

ឯកឧត្ដមបន្តថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងការសម្រេចពី ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លើការចូលរួមពីកម្លាំងកងទ័ពជើងគោក បញ្ហាប្រឈមនៃកង្វះធនធានមនុស្សក្នុងការងារបោសសម្អាតមីន ត្រូវបានដោះស្រាយ ហើយអាជ្ញាធរមីនបានត្រៀមខ្លួចគ្រប់ពេលវេលា ដើម្បីគាំទ្រនិងផ្តល់នូវជំនាញបច្ចេកទេស និងសម្ភារៈជូនដល់កងទ័ពជើង។

ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បាន​​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងបានបញ្ជូននូវកងកម្លាំងកងទ័ពជើងគោកចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង