**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ឧត្តមសេនីយ៍ឯក សារិន សារីណូ ដឹងនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន នារសៀលថ្ងៃចន្ទ​ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា​ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរង
ការិយាល័យ នាយផ្នែក-នាយរងផ្នែកចាំបាច់មួយចំនួន។

ក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ មានប្រសាសន៍ស្វាគមន៍ ព្រមទាំងបានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាល-សរុប ឡើងអាននូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែ មករាឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ជូនអង្គប្រជុំធ្វើការត្រួតពិនិត្យ និងកែសម្រួល។

ជាមួយគ្នានោះ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏ដូចជាលោក-លោកស្រីអនុប្រធាននាយកដ្ឋាន បានចូលរួមមតិក្នុងការកែសម្រួលពាក្យពេជន៍ អក្ខរាវិរុទ្ធ ខ្លឹមសារ និងបន្ថែមនូវការងារមួយចំនួនក្នុងរបាយការណ៍នោះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកនាយការិយាល័យរដ្ឋបាលសរុប លោកនាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ និងការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ បានធ្វើការចូលរួមលើកជាសំណូមពរមួយចំនួន ដើម្បីសម្របសម្រួលដល់ការអនុវត្តការងារនៅតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ដើម្បីការអនុវត្តការងារឲ្យរលូន និងមានប្រសិទ្ធភាព។

ក្នុងនោះក៏មានមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ ដែលអង្គប្រជុំបានលើកឡើង។

បន្ថែមពីនោះទៀត​ ឯកឧត្តមប្រធានអង្គប្រជុំ​ បានណែនាំនូវគោលការណ៍មួយចំនួនដែល​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គនាយក​ដ្ឋាន បានដាក់ឲ្យមកនាយកដ្ឋានដេីម្បីអនុវត្តក្នុងឆ្នាំថ្មីឲ្យបានល្អប្រសេីរ។​ ជាមួយគ្នានោះ ឯកឧត្តមប្រធានអង្គប្រជុំបានចាត់តាំងឲ្យការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិទទួលរៀបចំការងារធ្វេីបែបបទចូល-ចេញតាមផ្លូវដែកផងដែរ។

មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានក្រេីនរំលឹកឲ្យគោរពវិន័យឲ្យបានល្អព្រមទាំងអនុវត្តរាល់ផែនការដែលនាយកដ្ឋានបានប្រគល់ជូន ជាពិសេសត្រូវបន្តពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានជាប់ជានិច្ច​ ហេីយបានពិភាក្សា​ ដេីម្បីរៀបរៀងនូវការងារក្រុមប្រឹក្សាវិន័យរបស់នាយកដ្ឋានឲ្យបានត្រឹមត្រូវស្របទៅតាមការចាត់តាំងរបស់ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ០៥​ និង០០នាទីល្ងាច​ នាថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង