**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ

មន្ត្រីជាន់ខ្ពស់ការងារ៖ ការកែលម្អសុវត្ថិភាព និងសុខភាពការងារពេញមួយជីវិតការងារ គឺជាការងារដ៏ចាំបាច់

ភ្នំពេញ៖ ការលើកកម្ពស់ការសិក្សាពេញមួយជីវិតនៅលើ សុវត្ថិភាព និងសុខភាពការងារ អាចជួយកម្មករនិយោជិត និងនិយោជកឱ្យស្វែងយល់ និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមាន ក៏ដូចជាហានិភ័យទាក់ទងនឹងការងារជាប់លាប់ ដូច្នេះការកែលម្អសុវត្ថិភាព និងសុខភាពការងារពេញមួយជីវិតការងារ គឺជាការងារចាំបាច់។

នេះជាការលើកឡើងរបស់ ឯកឧត្តម ចាប ឫទ្ធី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ត្រីភាគី ការរៀបចំផែនការមេលើកទី៣ ស្ដីពី សុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ រៀបចំធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា យោងតាមអង្គការអន្តរជាតិខាងការងារ (ILO) បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានកម្មករចំនួន ប្រមាណជា ៣ លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារ។ ហើយកម្មករនិយោជិតប្រហែល ៣៧៤ លាននាក់បន្ថែមទៀតទទួលរងពីគ្រោះថ្នាក់ការងារ តែមិនមានគ្រោះថ្នាក់ដល់ជីវិត។ ក្រៅពីការចំណាយខាងសេដ្ឋកិច្ច គឺមានការចំណាយដែលមិនអាចគណនាជាតួលេខ ដែលគេមិនបានទទួលស្គាល់ក្នុងការវាយតម្លៃទាំងនេះ ដែលបញ្ហាទាំងនេះ គឺបណ្តាលមកពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។ បញ្ហានេះគឺជាសោកនាដកម្ម និងជាការគួរឱ្យសោកស្តាយ ព្រោះថាការស្រាវជ្រាវ និងការអនុវត្តជាច្រើនសតវត្សកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ទុក្ខលំបាកនេះ ភាគច្រើន គឺអាចបង្ការបាន បើសិនជាយើងមានវិធានការច្បាស់លាស់។

ឯកឧត្ដមបានឱ្យដឹងទៀតថា ដោយមានការគាំទ្រពីគម្រោង ILO/Japan OSH ការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការមេលើកទី២ ស្តីពី OSH (២០១៨-២០២២) ត្រូវបានអនុវត្តនៅខែសីហា ឆ្នាំ ២០១៩ នៅខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនេះ ចាប់ពីខែសីហា ឆ្នាំ ២០២២ គម្រោងបានជ្រើសរើសក្រុមទីប្រឹក្សា(ទីប្រឹក្សាអន្តរជាតិ និងទីប្រឹក្សាជាតិ) ដើម្បីចាប់ផ្តើមពិភាក្សាជាមួយនាយកដ្ឋានពេទ្យការងារ (DoSH) លើការអភិវឌ្ឍន៍ថ្មីនៃផែនការមេលើកទី ៣ ស្តីពី OSH សម្រាប់កម្ពុជា។ ចាប់តាំងពីពេលនោះមក មានការប្រជុំជាច្រើនលើកច្រើនសារ ដោយមានការគាំទ្របច្ចេកទេសពីទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ និងដៃគូត្រីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងក្រុមប្រឹក្សាប្រឹក្សាគម្រោង (PAB) បូករួមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមផ្តល់យោបល់ក្នុងការបង្កើតផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារនេះ ។

ដើម្បីឈានឆ្ពោះទៅមុខក្នុងការបង្កើតផែនការមេលើកទី៣ ដោយមានការពិគ្រោះយោបល់ជាមួយគម្រោង និងទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ បានរៀបចំសិក្ខាសាលានេះឡើង ដែលមានរយៈពេលពីរថ្ងៃ គឺក្នុងគោលបំណងពិភាក្សាស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធ (ជាមួយរដ្ឋាភិបាល និយោជក និយោជិត និងផ្នែកសេដ្ខកិច្ចម៉ាយក្រូ ខ្នាតតូច និងមធ្យម) ដើម្បីបង្កើតឱ្យបាន សកម្មភាពលម្អិត សម្រាប់គោលបំណងជាក់លាក់ និងយុទ្ធសាស្ត្រនីមួយៗនៃផែនការមេលើកទី ៣។ ភាគីពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាត្រីភាគីមួយទៀត ដែលនិងធ្វើឡើងនៅពេលខាងមុខ ដើម្បីធ្វើឱ្យមានសុគតភាព និងបញ្ជាក់ការបញ្ចប់ផែនការសកម្មភាពនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយជាបន្តរបន្ទាប់ ផែនការមេនេះ និងត្រូវបានពិគ្រោះយោបល់ជាមួយ គណៈកម្មការជាតិស្តីពីសុវត្ថិភាព និងសុខភាពការងារ និងធ្វើការបោះពុម្ព និងផ្សព្វផ្សាយអនុវត្ត។

ជាមួយនេះដែរ ឯកឧត្តម ចាប ឫទ្ធី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ ដែលបានសហការ គាំទ្រ ទាំងថវិកា និងជំនួយបច្ចេកទេស ដល់នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដំណើរការរៀបចំផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នេះ។

តាមរយៈសិក្ខាសាលាពីរថ្ងៃនេះ ឯកឧត្តម សង្ឃឹមថា អង្គសិក្ខាសាលា ដែលអញ្ជើញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងរួមចំណែកផ្តល់ធាតុចូលក្នុងការបង្កើតសកម្មភាពលម្អិត សម្រាប់ផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នេះបានសម្រេចដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង