**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តម គឹម សុខសីហា និងលោក លី សារី ដឹកនាំកិច្ចប្រជុំស្តីពី ការបោះឆ្នោត និងចាប់លេខរៀង បេក្ខជនឈរឈ្មោះបោះឆ្នោត សភាពាណិជ្ជកម្ម

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តបន្ទាយមាន មានកិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត សមាជិកសភាពាណិជ្ជកម្មខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ។

លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា សភាពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ដែលបានដើរតួនាទីពង្រឹងផ្នែកសេដ្ឋកិច្ច ការនាំចេញ នាំចូលនូវទំនិញគ្រប់ប្រភេទជាពិសេសជួយទ្រទ្រង់ដល់អាជីវករ ពាណិជ្ជករ និងឧស្សាហករមកដល់ពេលនេះអាជីវករ ពាណិជ្ជករបានអញ្ជើញ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានចំនួន ៣៥៦នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មមានចំនួន ១៨នាក់ ដែលការបោះឆ្នោតបានកំណត់យកសមាជិកថ្មីចំនួន១៣នាក់ សម្រាប់អាណត្តិទី៣ លើកទី១។

ឯកឧត្ដម គឹម សុខសីហា បានមានប្រសាសន៍ថា ដើម្បីឲ្យមាននូវតម្លាភាព យុត្តិធម៌ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាពាណិជ្ជកម្មថ្មី អាណត្តិទី៣ ប្រកបដោយភាពរលូន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បី ជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកថ្មីរហូតដល់៣៥៦នាក់ ហើយការបោះឆ្នោត ដោយសម្ងាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម បានបន្តថា ដោយពិនិត្យឃើញពីសក្ដានុពលខេត្តបន្ទាយមានជ័យ មានភាពលេចធ្លោខ្លាំងផ្នែកសេដ្ឋកិច្ច មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃនៃច្រកទ្វារអន្តរជាតិបាននាំទំនិញចេញចូលធ្វើឲ្យខេត្តបន្ទាយមានជ័យមានសេដ្ឋកិច្ចកើនឡើងដូចនេះសមាជិកសភាពាណិជ្ជកម្មថ្មីមានតួនាទីសំខាន់នោះ គឺត្រូវខិតខំបំពេញភារៈកិច្ចរបស់ខ្លួនឲ្យទទួលបាននូវភាពជោគជ័យព្រោះថាមានអាជីវករ ពាណិជ្ជករ ជាច្រើនបាននិងកំពុងចូលរួមបោះឆ្នោតមានទំនុកចិត្តជឿជាក់និងទុកចិត្តបាន៕

អត្ថបទដែលជាប់ទាក់ទង