**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុសស្សធម៌ពីសប្បុរសជន ដើម្បីរួមចំណែកជួយពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកព្រៃនប់

ព្រះសីហនុ៖ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ចើញបានទទួលអំណោយមនុសស្សធម៌ពីសប្បុរសជនមានដូចជា ថវិកា និងសម្ភារៈ ដើម្បីចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅកាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២កន្លងមក ដែលបានធ្វើឱ្យបើកដំបូលផ្ទះ និងរលំផ្ទះទាំងស្រុង និងមានអ្នករងរបួសថែមទៀតផង នៅស្នាក់ការសាខាស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អំណោយដែលទទួលបានពីសប្បុរសជននាពេលនេះ មានដូចជា៖
១.លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសាខា និងលោកជំទាវ បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លាអាមេរិក
២.លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយសាខា និងលោកជំទាវ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លាអាមេរិក
៣.លោកយាយឧបាសិកា អ៉ីវ សាឯម អ្នកគ្រូបង្រៀនចូលនិវត្តន៍ ឧបត្ថម្ភថវិកាចំនួន ១៥០ដុល្លាអាមេរិក
៤.លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហការី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៤លានរៀល
៥.លោកឧកញ៉ា តាំង គួង អនុប្រធានកិត្តិយសាខា និងលោកជំទាវ បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគមានដូចជាមីចំនួន ៣០០ កេះតូច ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ ១០០យួរ
៦.លោក តុង នី និងលោកស្រី បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ មីកំប៉ុងចំនួន ១០០កេះធំ
៧.ចុងភៅ អ៉ីឡាង បានចូលរួមឧបត្ថម្ភជាអង្ករ ៥០០គីឡូ
៨.ក្រុមហ៊ុន(ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក)(Canopy Sands Development Co.Ltd) បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លាអាមេរិក និងស័ង្កសី ២០០០សន្លឹក។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីអ្នកនាងកញ្ញា សប្បុរសជនដែលបានចូលរួមវិភាគជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងប្រទេស ពិសេសខេត្តព្រះសីហនុ ឱ្យបានសាកសមក្នុងវិស័យមនុស្សធម៌ សាខាបានរៀបចំកៀរគរមូលនិធិនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយមូលនិធិដែលសាខាកាកបាទក្រហមប្រមូលបានពីសប្បុរសជន ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើង សំដៅរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពល រដ្ឋរងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ការកាត់បន្ថយអត្រាឈឺ និងស្លាប់ នៃមាតា និងទារកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ នៃតម្លៃមនុស្ស ធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហឹង្សាជាដើម។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណរគុណ និងធ្វើការអំពាវនាវឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពាណិជ្ជករ និងបងប្អូនអាជីវករ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តចូលរួមជួយគាំទ្របរិច្ចាគថវិកា និងសម្ភារៈចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីយកទៅជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះដោយសារខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង