**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បង្ហាញបទល្មើសបច្ចេកវិទ្យាធំៗ ចំនួន៥ ប្រចាំឆ្នាំ២០២២!

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចេកវិទ្យាឌីជីថល និងបណ្តាញអ៊ីនធឺណិត បានក្លាយជាចលករដ៏មានសក្តានុពលសម្រាប់មនុស្សក្នុងសកលលោកទាំងមូល។ ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមក៏បានកំពុងកើតឡើងជារៀងរាល់ថ្ងៃ ដោយជនខិលខូច ឬឧក្រិដ្ឋជន បានទាញយកនូវបច្ចេកវិទ្យាជាមធ្យោបាយក្នុងប្រព្រឹត្តិអំពើល្មើស តួយ៉ាង៖ ការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត អំពើឆបោកប្រាក់ អំពើលួចយកនូវទិន្នន័យ អំពើក្លែងអត្តសញ្ញាណ និងអំពើស៊ើបការសម្ងាត់ផ្សេងៗ។

យោងរបាយការណ៍របស់ ភ្នាក់ងារសន្តិសុខសាយប័រ និងហេដ្ឋារចនាសម្ព័ន្ធអាមេរិក (The US Cybersecurity and Infrastructure Security Agency) បានរាយការណ៍ថា បទល្មើសបច្ចេកវិទ្យាបានកើនឡើង ៦២% នៅឆ្នាំ២០២២ ដោយបណ្តាបទល្មើសទាំងនោះកាន់តែមានភាពសាមញ្ញជាងមុន ដូចជាការជ្រៀតចូលប្រព័ន្ធ និងការឆបោក ដោយប្រើប្រាស់បច្ចេកទេសធម្មតាទៅលើគោលដៅនៃការវាយប្រហារ។

ខាងក្រោមនេះ គឺជាប្រភេទនៃការវាយប្រហារបច្ចេកវិទ្យាធំៗ ចំនួន៥ អំឡុងឆ្នាំ២០២២៖

១- ការដាក់ធ្នាក់លួចយកនូវព័ត៌មាន (Phishing Attack)៖ ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីបណ្តាញសង្គម ឬអ៊ីម៉ែល ក្នុងការបញ្ឆោតជនរងគ្រោះចូលទៅកាន់គេហទំព័រក្លែងបន្លំនិងលួចយកនូវព័ត៌មាន។

២- ការខលទូរសព្ទបញ្ឆោតលួចព័ត៌មាន (Vishing Attack)៖ ឧក្រិដ្ឋជនធ្វើការខលចូលទូរសព្ទរបស់ជនរងគ្រោះ និងបានប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម (Social Engineering) ដើម្បីឆោបោកជនរងគ្រោះលួចយកនូវព័ត៌មាន។

៣- ការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ (Distributed Denial of Service Attacks)៖ ឧក្រិដ្ឋជនប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលឆ្លងនូវមេរោគ និងបញ្ជាឧបករណ៍ទាំងនោះដើម្បីចូលរួមប្រតិបត្តិការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ។

៤- ការលួចអត្តសញ្ញាណ (Identity Theft)៖ ឧក្រិដ្ឋជនលួចយកនូវអត្តសញ្ញាណជនរងគ្រោះ ពីកម្មវិធីបណ្តាញទំនាក់ទំនងសង្គម ការជ្រៀតចូលប្រព័ន្ធ ឬឧបករណ៍ប្រើប្រាស់របស់ជនរងគ្រោះ បន្ទាប់មកយកអត្តសញ្ញាណទាំងនោះទៅប្រើប្រាស់ ឬលក់ ឬចែកចាយលើទីផ្សារងងឹត។

៥- មេរោគជម្រិតទារប្រាក់ (Ransomware Attacks)៖ ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេស Phishing ឬជាការបង្កត់មេរោគក្នុងឯកសារ (File) ដែលបានបង្ហោះចែកចាយលើបណ្តាញអ៊ីនធឺណិត ដូចជាឯកសារកម្មវិធី ឬឯកសារវីដេអូ ជាដើម។
ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យាសូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាស្វែងយល់អំពីបច្ចេកវិទ្យាដែលខ្លួនកំពុងប្រើប្រាស់ តួយ៉ាងកម្មវិធីបណ្តាញសង្គម (Facebook, Telegram, Instagram, Messenger, WhatsApp) ឧបករណ៍បច្ចេកវិទ្យា (កុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ កាម៉េរ៉ាសុវត្ថិភាព។ល។) និងធ្វើការកំណត់នូវសុវត្ថិភាព (Security Settings) បន្ថែម ៕

អត្ថបទដែលជាប់ទាក់ទង