**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា អំពាវនាវឲ្យធុរជន និងវិនិយោគិនបរទេស ជាពិសេសអឺរ៉ុបជ្រើសរើសអាស៊ាន ជាគោលដៅវិនិយោគ

ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យធុរជននិងវិនិយោគិនបរទេសទាំងអស់ ជាពិសេសធុរជននិងវិនិយោគិនអឺរ៉ុបជ្រើសរើសនិអាស៊ានជាគោលដៅវិនិយោគ ប្រកបដោយសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ។

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកក្នុងនាមសម្តេច តេជោនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីអាហារថ្ងៃត្រង់ C-Suite Luncheon ដែលព្រឹត្តិការណ៍នេះមានការចូលរួមពីប្រមុខរដ្ឋាភិបាល រូមមានឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋហ្វ៊ីលីពីន ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមនិងថៃ ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីបណ្តាប្រទេសអាស៊ាន និងសហភាពអឺរ៉ុប តំណាងសភាពាណិជ្ជកម្ម នាយកប្រតិបត្តិក្រុមហ៊ុនធំៗ និងដៃគូធុរកិច្ច ប្រមាណ ២០០នាក់។

គួរបញ្ជាក់ថា ជំនួបអាហារថ្ងៃត្រង់នេះរៀបចំឡើង មានគោលបំណងពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ធុរជនមកពីឧស្សាហកម្មអឺរ៉ុប និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ហើយវាក៏ជាវេទិកាសម្រាប់វិស័យឯកជនចូលរួមចែករំលែកពីទស្សនៈនៃការមើលឃើញពីតំបន់អាស៊ាន ដែលជាតំបន់សម្រាប់កំណើន និងសក្តានុពលនៃវិនិយោគ។

ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី អមដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប លើកទី១០ ដែលបានសហការរៀបចំដោយ ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងក្រុមហ៊ុនធំៗមកពីតំបន់អាស៊ាន និងសហភាពអឺរ៉ុប។ ថ្លែងក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អាស៊ាន និងសហភាពអឺរ៉ុបបានធ្វើដំណើរដ៏វែងឆ្ងាយជាមួយគ្នាដើម្បីសម្រេចឱ្យបាននូវគោលបំណងចម្បងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងសហគមន៍ទាំងពីរ លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងធុរកិច្ច ប្រកបដោយទំនើបកម្ម ភាពធន់ និងបរិយាប័ន្ន។

ឯកឧត្តមបន្តថា អាស៊ាន និងសហភាពអឺរ៉ុប ក៏ដូចជាសកលលោកទាំងមូល បានទទួលផលប៉ះពាល់យ៉ាងខ្លាំងពីការរាតត្បាតជាសកលនៃកូវីដ-១៩ក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ និងបញ្ហាប្រឈមដ៏ទៃទៀតដូចជាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្រ្គាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ។ល។ យ៉ាងណាមិញ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាមួយប្រទេសជាដៃគូ រួមទាំងសហភាពអឺរ៉ុប ប្រកបដោយស្មារតីរួបរួម តំបន់ទាំងពីរបានយកឈ្នះជាបណ្តើរៗលើការគម្រាមកំហែងជាសកល ហើយបានចាប់ផ្តើមដំណើរការស្តារឡើងវិញលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។
ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអនុវត្តយន្តការនានាដែលដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ ឱ្យមានប្រសិទ្ធិភាព។

គួរបញ្ជាក់ថា៖​ ផ្អែកតាមទិន្នន័យនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទំនិញទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប នៅឆ្នាំ២០២១ សម្រេចបាន ៤.១៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ ៣.២២ ពាន់លានដុល្លារអាមេរិក និងការនាំចូលមានទំហំ ០.៩៥ពាន់លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២១ មានការកើនឡើងចំនួន ៨.៤៣%៕

 

អត្ថបទដែលជាប់ទាក់ទង