**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ស្វាអង្កត់​ស្ថិតក្នុង​ប្រភេទ​សត្វ​មាន​ដោយ​កម្រ ហើយ​ត្រូវបាន​ចុះបញ្ជី​ក្រហម​ ជា​ប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោក

ភ្នំពេញ៖ ស្វាអង្កត់​ស្ថិតក្នុង​ប្រភេទ​សត្វ​មាន​ដោយ​កម្រ ហើយ​ត្រូវបាន​ចុះបញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោក​។

មិនមាន​ទិន្នន័យ​ច្បាស់លាស់​ពី​ចំនួន នៃ​សត្វ​ស្វាអង្កត់​នៅលើ​ពិភពលោក​នោះទេ ហើយនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាទាំងអស់ ក៏មិនទាន់បានកំណត់ច្បាស់លាស់ពីចំនួនសត្វស្វាអង្កត់នៅឡើយ។ តែ​តាមការសិក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី តែមួយ បង្ហាញថា​មាន​វត្តមានសត្វស្វាអង្កត់​ចំនួន ៥៦ ក្រុម មានប្រមាណ ១៤០ ក្បាល។

ស្វាអង្កត់​មាន​វត្តមាន​តិចតួច​នៅ​ខាងលិច​ទន្លេមេគង្គ និង​មាន​ជា​មធ្យម​នៅ​ភាគ​ខាងកើត​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​។ វា​ក៏មាន​វត្តមាន​ផងដែរ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា និង​ភាគខាងត្បូង​នៃ​ប្រទេស​ចិន និង​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ និង​ឥណ្ឌូចិន​។

​ស្វាអង្កត់​មាន​ភិនភាគ​ដូច​ស្វា​ត្រោស​បេះបិទ ទាស់​តែមាន​មាធ​ធំ​ជាង​ស្វា​ត្រោស​បន្តិច និង​មានមុខ​ពណ៌​ក្រហម​។ វា​មាន​ទម្ងន់​ជា​មធ្យម​ចាប់ពី ៨-១២ គីឡូក្រាម​។ ផ្នែក​ខាងលើ​នៃ​ដងខ្លួន​មាន​ពណ៌​ប្រែប្រួល​ពី​ខ្មៅ​ស្រាល​ទៅ​ត្នោត​ស្រាល បន្ទាប់មក​ទៅជា​ក្រហមព្រឿងៗ ដែល​អាស្រ័យ​ទៅតាម​អាយុ និង​ទីកន្លែង​រស់នៅ​។

ស្វា​ឈ្មោល​ពេញវ័យ​មាន​រោម​ដុះ​ពីក្រោម​ចង្កា​ច្រើនជាង​ពុកចង្កា​។ ស្បែក​មុខ​មាន​ពណ៌​ក្រហម​ត្នោត ហើយ​មាន​ពណ៌​ក្រហម​ខ្លាំង​នៅពេល​អាកាសធាតុ​ក្ដៅ និង​នៅ​រដូវ​បន្ត​ពូជ​។ នៅពេល​ចាស់​ទៅ ផ្នែក​ខាង​ខ្នង​រហូតដល់​ស្មា​មាន​រោម​វែង​ហើយ​ក្រាស់ ផ្ទៃមុខ​មាន​រោម​ស្ដើង ថ្ងាស​ទំពែក​លយ​ទៅមុខ​រាង​ចោត​។ ផ្នែក​ត្រគាក កន្ទុយ​មាន​រោម​ខ្លី​ហើយ​ស្ដើង និង​មាន​ប្រវែង​តិចជាង ១០% នៃ​ប្រវែង​ពី​ក្បាល​ដល់​ដងខ្លួន​។​

​ស្វាអង្កត់​ជាស​ត្វ​ចូលចិត្ត​រស់នៅ​តំបន់​ខ្ពស់ៗ ព្រៃស្រោង និង​ពាក់កណ្ដាល​ស្រោង​ក្នុងព្រៃ​ធម្មជាតិ និង​ព្រៃដុះឡើងវិញ​ដែលមាន​រយៈកម្ពស់​រហូត​ដល់ ២,០០០ ម៉ែត្រ​ធៀប​នីវ៉ូ​សមុទ្រ ហើយ​វា​ចំណាយពេល​ច្រើន​នៅ​លើដី​ដើម្បី​រក​ចំណី​។ ពួកវា​ស៉ី​គ្រាប់​រុក្ខជាតិ ផ្លែឈើ មើម​ឈើ និង​ប្រភេទ​សត្វល្អិត​តូចៗ​ជា​អាហារ​៕

អត្ថបទដែលជាប់ទាក់ទង