**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

អភិបាលខេត្តបន្ទាយមានជ័យ ចុះសម្របសម្រួលពិនិត្យមើលការលក់ទិញស្រូវប្រជាកសិករ

ភ្នំពេញ​៖​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២២ បានចុះជួបផ្ទាល់ជាមួយបងប្អូនក្រុមការងារ ប្រជាកសិករ និងឈ្មួញរោងម៉ាស៊ីនកិនស្រូវតាមបណ្តាគោលដៅមួយចំនួនក្នុងស្រុកអូរជ្រៅ ព្រះនេត្រព្រះ និងស្រុកស្វាយចេក ឃើញថាស្ថានភាពនៃការប្រមូផលស្រូវ និងតម្លៃនៃការលក់ស្រូវរបស់បងប្អូនគឺរក្សាបានតម្លៃល្អសមស្របទៅនឹងតម្លៃដែលបានកំណត់គោល មានន័យថាទោះបងប្អូនលក់អោយឈ្មួយទិញក៍មានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃកំណត់ឬលក់ទៅឲ្យខាងរោងម៉ាស៊ីនដែលទទួលទិញនោះផងដែរ ។ប្រជាកសិករគ្រប់គោលដៅទាំងអស់ បានសាទរទៅនឹងការអនុវត្តថ្លៃគោលនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តសូមគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុនប៉ៃតង របស់លោកឧកញ៉ា ភូ ពុយ រោងម៉ាស៊ីនកិនស្រូវ និងក្រុមការងារពាក់ព័ន្ធអាជ្ញធរដែនដី ដែលបានជួយដោះស្រាយបញ្ហាតម្លៃស្រូវរក្សាតម្លៃលក់របស់ប្រជាកសិករក្នុងខេត្ត ពិសេសតាមបណ្តាស្រុកឃុំដែលមានស្រូវស្រាលដើមរដូវក្នុងឆ្នាំនេះ និងបន្តជួយទិញបងប្អូនប្រជាកសិករបន្តទៀតផងដែរ។

ការអន្តរាគមន៍ជួយសម្របសម្រួលការប្រមូលទិញស្រូវ ដើម្បីជួយរក្សាតម្លៃលក់ស្រូវដល់ពុកម៉ែបងប្អូនប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ បានរក្សាស្ថានភាពល្អប្រសើរនោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ដល់ប្រជាកសិករ ដោយ ផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លា ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់ ក្រុមហ៊ុនប៉ៃតង រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

ក្នុងរយៈពេលអនុវត្តន៍ប៉ុន្មានសប្តាហ៍មកនេះ ការចូលរួមយ៉ាងសកម្មចុះសម្របសម្រួលគ្រប់ទីកន្លែងនៃការប្រមូលផលស្រូវវស្សាដើមរដូវ ប្រភេទស្រូវផ្កាម្លិៈតាមបណ្តា ភូមិ ឃុំ ក្នុងខេត្ត ពីសំណាក់ក្រុមការងារចម្រុះរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃ តង  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ អាជ្ញាធរស្រុក ឃុំ រោងម៉ាស៊ីនកិនស្រូវ បានចុះអន្តរាគមន៍សម្របសម្រួលនៃការរៀបចំប្រមូលផ្តុំទិញ លក់ស្រូវបងប្អូនប្រជាកសិករយើងតាមគោលដៅនានា តាមតម្លៃកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនក្រោម៩បាតឬ១,០៤០រៀល ក្នុង១គីឡូក្រាមនៅនឹងកន្លែងដូចនៅខេត្តបាត់ដំបងដែរ៕

អត្ថបទដែលជាប់ទាក់ទង