**ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សឃុំអូរសារាយ ស្រុកត្រាំកក់**សម្តេចតេជោ សម្រេចដកថវិកា១លានដុល្លារ ដែលសប្បុរសជន ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅជួយមន្ទីរពេទ្យកុមារអង្គរ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត**បទវិភាគ៖សហរដ្ឋអាមេរិកគួរតែកែតម្រូវទស្សនៈខុសឆ្គងចំពោះប្រទេសចិននិងប្រើក្រសែភ្នែកត្រឹមត្រូវទៅមើលការអភិវឌ្ឍរបស់ប្រទេសចិន**ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារយ៉ាងច្រើនអនេក មកគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងជូនដំណើរសពយោធិនពលី ទាំង ២០រូប ដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មឧបទ្ទវហេតុផ្ទុះគ្រាប់នៅក្នុងបញ្ជាការដ្ឋាន យោធភូមិភាគទី៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនមែនចង់បានទំនិញដែលផលិតក្នុងស្រុកប៉ុណ្ណោះទេ តែក៏ចង់បានផលិតផល ដែលផលិតដោយខ្មែរឱ្យកាន់តែច្រើន**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសាររំលែកទុក្ខ ជូន ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣**សម្តេចធិបតី៖ តាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ**ប្រមុខរាជរដ្ឋាភិបាល អរគុណពលរដ្ឋខ្មែរ ដែលគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ**គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចេញលិខិតរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៃសពយោធិនពលីនៅក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣**ក្រសួងបរិស្ថាន ផ្ញើសារលិខិតរំលែកទុក្ខ ផ្ញើជូនក្រុមគ្រួសារយោធិន ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣**បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ រឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនរបស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល**សម្ដេចធិបតី៖ ទោះបីមិនមានបរទេសជួយ ក៏ខ្មែរអាចកសាងព្រែកជីកហ្វូណន-តេជោបាន តាមរយៈរូបមន្ដចំនួន៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ**សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ ពិភាក្សាជាមួយដៃគូពាក់ព័ន្ធដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ីថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ?**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន

កម្ពុជា-កូរ៉េ ចុះអនុស្សរណៈនៃការយោគយល់ស្តីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា”

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា” ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ជាមួយនឹងលោកសាស្រ្តាចារ្យ Huh Eok តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ តំណាងអគ្គស្នងការនគរបាលជាតិ តំណាងក្រសួងអប់រំ តំណាងក្រុមហ៊ុន DAOL PLC តំណាងអង្គការCAMSAFE និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី អ្នកតំណាងអង្គការCAMSAFE និងលោកសាស្រ្តាចារ្យ តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃប្រទេសកូរ៉េ បានថ្លែងនូវចំណាប់អារម្មណ៍ ក៏ដូចជាទស្សនវិស័យជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដោយផ្តោតជាសំខាន់លើតំបន់សាលារៀន ដែលមានអត្ថន័យជារួមថា៖ តំបន់សាលារៀន គឺជាតំបន់ដែលគួរតែយកចិត្តទុកដាក់បំផុត ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ឱ្យបានល្អ ហើយគ្រោះថ្នាក់ចរាចរណ៍លើកុមារគឺជាអ្វីដែលត្រូវតែរួមគ្នាកាត់បន្ថយឱ្យបានច្រើនជាទីបំផុត ដូច្នេះហើយការពង្រឹងសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ជារឿងដែលមិនអាចមើលរំលងបាន ហើយការអប់រំអំពីសុវត្ថិភាពចរាចរណ៍ គួរតែចាប់ផ្តើមតាំងពីកម្រិតបឋមសិក្សាឡើងទៅ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានបន្ថែមថា៖ ការចូលរួមគាំទ្រពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នឯកជននានា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។

បន្ថែមពីលើនេះ លោកជំទាវ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើគម្រោងមួយនេះ ដែលនឹងអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកែប្រែអាកប្បកិរិយាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសនៅតំបន់សាលារៀន ឱ្យមានភាពល្អប្រសើរឡើង ហើយគម្រោងនេះនឹងមាននិរន្តរភាព និងការអភិវឌ្ឍទៅមុខជាបន្ត បន្ទាប់ពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះហើយ។

សូមជម្រាបជូនថា៖ អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងអនុវត្តសកម្មភាពនានា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងជំរុញការយល់ដឹងជាបន្តបន្ទាប់ដល់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការយល់ដឹងពី បរិយាកាសសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ហើយអនុស្សរណៈនៃការយោគយល់នេះមានសុពល ភាពរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៧៕

 

អត្ថបទដែលជាប់ទាក់ទង