**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក

បញ្ចូលសមតុល្យក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈ Mobile Banking មុនពេលចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះ

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានណែនាំឲ្យបញ្ចូលសមតុល្យក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈ Mobile Banking មុនពេលចូលប្រើប្រាស់ផ្លូវល្បឿនលឿន តាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចូលចេញភ្នំពេញ និងព្រះសីហនុ ដើម្បីចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៤ វិច្ឆិកា ២០២២ តទៅ ។

ដើម្បីបង្កនូវភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយកាត់បន្ថយភាពស្មុគស្មាញ រយៈពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រោងនឹងធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ អាចធ្វើការចូលចេញ និងការទូទាត់សាច់ប្រាក់/បញ្ចូលសមតុល្យទឹកប្រាក់ តាមយៈកាមេរ៉ាចាប់ផ្លាកលេខស្វ័យប្រវត្តិ ANPR និងទូទាត់ប្រាក់តាមរយៈប្រព័ន្ធធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន លោកអ្នកអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាម កម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈ ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារ វឌ្ឍនៈ (VATTANAC Bank) ។ សូមចូលទៅកាន់វែបសាយដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបាន តាម https://ew.mpwt.gov.kh

លោកអ្នកបញ្ជូលបញ្ចូលសមតុល្យទឹកប្រាក់តាមរយៈផ្លាកលេខសម្គាល់យានយន្តមុនពេលចូលប្រើប្រាស់ផ្លូវ (License Plate Top-Up) ដែលមានទម្រង់ដូចគ្នាទៅនឹងការបញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ (Mobile Top-Up) ហើយអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។

សូមចងចាំថា ការដាក់ដំណើរការសាកល្បងនេះ ធ្វើនៅតាមច្រកខាងស្តាំដៃបំផុត នៃស្ថានីយភ្នំពេញ និងស្ថានីយក្រុងព្រះសីហនុតែប៉ុណ្ណោះ ។

ដើម្បីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបដោយអនុលោមភាព ព្រមទាំងធានាសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រាល់យានយន្តដែលចូលទៅប្រើប្រាស់ផ្លូវល្បឿនលឿន តម្រូវឱ្យបំពេញនូវលក្ខខណ្ឌដូចតទៅ៖
• ត្រូវមានការចុះបញ្ជី និងបំពាក់ផ្លាកលេខសម្គាល់ត្រឹមត្រូវ
• ត្រូវមានលតាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាព (ករណីរថយន្ត)
• ត្រូវមានលតាបត្រទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំចាប់ពី 500cc ឬប្រើប្រាស់ថាមពលអគ្គិសនី ចាប់ពី 27kW ឡើងទៅ (ករណីទោចក្រយានយន្ត)។

លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតបន្ថែម ដោយធ្វើការទាក់ទងទៅកាន់៖
• 1399 (សម្រាប់ព័ត៌មានលម្អិតពីសេវាកម្ម)
• 1275 (សម្រាប់ព័ត៌មានទូទៅ)៕

អត្ថបទដែលជាប់ទាក់ទង