**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

កម្ពុជាបង្ហាញមហិច្ឆតាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តម ស៊ុំ ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចូលរួមជាវាគ្មិន នៅក្នុងព្រឹត្តិការណ៍អម COP27 ស្តីពីការលើកកម្ពស់មហិច្ឆតាសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងដោយ UNESCAP។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលរួមចំណែកតិចតួចបំផុតដល់ការប្រែប្រួលអាកាសធាតុ ដោយក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់សុទ្ធ តិចជាង០,៣% នៃការបញ្ចេញឧស្ម័នពិភពលោក។ ឯកឧត្តម ក៏បានបង្ហាញពី ផែនការរួមចំណែករបស់កម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន។

ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា ការវិនិយោគលើថាមពលកកើតឡើងវិញ កំពុងកើនឡើងជាលំដាប់ ដែលជាផ្នែកមួយក្នុងការលើកកំពស់ភាពធន់ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅក្នុងវិស័យថាមពល។ កម្ពុជាក៏កំពុងយកចិត្តទុកដាក់ខ្ពស់ដល់លើតួនាទីព្រៃឈើក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលរួមមានការអនុវត្តគម្រោង REDD-Plus, ដំណោះស្រាយផ្អែកលើធម្មជាតិ និងការទូទាត់សម្រាប់សេវាកម្មប្រព័ន្ធអេកូឡូស៊ី។ កម្ពុជា ក៏កំពុងធ្វើការងារយ៉ាងសកម្មក្នុងការជំរុញការវិនិយោគបៃតង។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងវិស័យឯកជន ក្នុងការគៀគរហិរញ្ញប្បទានអាកាសធាតុ និងអនុវត្តផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង