**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម សៅ សុភាព៖ កិច្ចសហប្រត្តិការ និងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយម បានប្រែក្លាយកម្ពុជាមកឈរនៅលំដាប់ឈានមុខ ក្នុងតំបន់ និងពិភពលោក សម្រាប់ភាពជាដៃគូ ក្នុងការងារបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការផែនការ និងថវិកា បានថ្លែងថា កិច្ចសហប្រត្តិការ និងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយម បានប្រែក្លាយកម្ពុជាមកឈរនៅលំដាប់ឈានមុខ ទាំងនៅក្នុងតំបន់ និងពិភពលោក សម្រាប់ភាពជាដៃគូក្នុងការងារបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ខណៈដែលវេទិកាប្រែប្រួលអាកាសធាតុបានក្លាយជាវេទិកាសកលលក្ខណៈពហុវិស័យ និងជាច្រកទៅរកប្រភពហិរញ្ញប្បទានអន្តរជាតិធំៗសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចកាច់ចង្កូតតម្រង់ទិសហិរញ្ញប្បទានបរទេស និងកម្មវិធីរបស់ដៃគូអភិវឌ្ឍន៍ ក្នុងភាពជាម្ចាស់យ៉ាងពេញលេញ។

ឯកឧត្ដមបន្តថា នៅក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ក្រសួងបរិស្ថានបានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលលើគម្រោងជាច្រើនទាំងក្នុងក្របខណ្ឌរបស់ក្រសួង
បរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការផែនការ និងថវិកា បានអញ្ជើញធ្វើបទបង្ហាញស្តីពីលទ្ធផលការងារសហប្រតិបត្តិការផែនការ និងថវិកា ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ដោយលើកយកចំណុចសំខាន់ៗមួយចំនួនមកបង្ហាញ រួមមាន៖ ១)យន្តការច្បាប់ និងការសម្របសម្រួល៖ សម្របសម្រួលការងារដោយឈរលើតម្រូវការគាំទ្រជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ការអភិវឌ្ឍដោយចីរភាព ទិដ្ឋភាពគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត បច្ចេកទេស និងហិរញ្ញវត្ថុ ការរៀបចំក្របខណ្ឌកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ការបំពេញចំណុចខ្វះចន្លោះ បញ្ហាប្រឈមនិងដំណោះស្រាយរួមគ្នាក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព។ ២)លទ្ធផលសម្រេចបាននៅឆ្នាំ២០២២៖ ការងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ, ការងាររៀបចំផែនការ និងថវិកា។

ជាមួយគ្នានេះ ក្រុមការងារសហប្រតិបត្តិការផែនការ និងថវិកា បានរៀបចំនូវទិសដៅការងារបន្តដូចខាងក្រោម៖ (១) រៀបចំគោលការណ៍ណែនាំ នីតិវិធីសម្រាប់ការៀបចំចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ (២)បន្តធ្វើបច្ចុប្បន្នភាពបញ្ជីគម្រោង និងកម្មវិធី គាំទ្រដោយដៃគូពាក់ព័ន្ធ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា (៣) ប្រមូលចងក្រងព័ត៌មាន និងវិភាគទិន្នន័យស្ដីពីអនុស្សរណៈ និងកិច្ចព្រមព្រៀងនានា និងចាត់ថ្នាក់ទៅក្នុងអាទិភាពនានា នៅក្នុង អនុវិស័យនានា នៅក្នុងវិស័យបរិស្ថាន (៤) បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោង ដែលអាចវិភាគ និងរៀបចំរបាយការណ៍វឌ្ឍនភាព (៥) ពិនិត្យនិងផ្តល់យោបល់លើសំណើគម្រោង កម្មវិធី និងកិច្ចព្រមព្រៀង ដើម្បីធានាឱ្យមានភាពសុខដុម និងសង្គតភាពជាមួយ គោលនយោបាយ និងអាទិភាពរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន (៦) ជំរុញនូវការរៀបចំផែនការសកម្មភាពរួមគ្នា ដោយកំណត់អំពីសកម្មភាព ពេលវេលា ថវិកា និងការទទួលខុសត្រូវ (៧) រៀបចំនិងអនុវត្តប្រព័ន្ធតាមដាន ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង និងកម្មវិធីនានា (៨)ពង្រឹងសមត្ថភាពនាយកដ្ឋានផែនការ ថវិកា និងសហប្រតិបត្តិការ និងលេខាធិការដ្ឋាន ក.ស.ផ.ថ (៩) បន្តពង្រឹងការអនុវត្ត និងគោរពតាមសេចក្តីប្រកាសទីក្រុងប៉ារីស ស្ដីពីប្រសិទ្ធភាពនៃការផ្តល់ជំនួយ ក៏ដូចជាច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង