**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

រដ្ឋបាលខេត្តបាត់ដំបង ទទួលអង្ករ ចំនួន៣០០ តោនបន្ថែមទៀត និងថវិកា ចំនួន២០ម៉ឺនដុល្លារ របស់សម្តេចតេជោ ហ៊ុនសែន

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីសំខាន់ៗសាលាខេត្ត នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានទទួលនូវអំណោយឧបត្ថម្ភបន្ថែមពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីក្រុមការងាររបស់សម្តេចតេជោដោយផ្ទាល់ដៃ មកប្រគល់ជូនដល់អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនូវអង្ករចំនួន ៣០០តោន និងថវិកាចំនួន ២០ម៉ឺនដុល្លារបន្ថែមខណៈដែលរដ្ឋបាលខេត្ត បាននិងកំពុងតែបន្តចុះនាំយកអំណោយស្បៀងសង្គ្រោះបន្ទាន់ដើម្បីចែកជូនប្រជាពលរដ្ឋមួយចំនួនដែលរងនូវការប៉ះពាល់និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកនៅតាមបណ្តាស្រុកនានា របស់ ខេត្តជាបន្តបន្ទាប់តាមរយៈអំណោយរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់មកឲ្យរដ្ឋបាលខេត្តបាត់ដំបងជាបន្តបន្ទាប់ដើម្បីបានចែកជូនប្រជាពលរដ្ឋរងគ្រោះទាំងនោះ។

កន្លងមករដ្ឋបាលខេត្តបានលើកសំណើស្នើសុំពូជស្រូវសរុបចំនួន ១,១៥២ពាន់៨២៨គីឡូក្រាមដែលប៉ះពាល់លើផ្ទៃដី១១ពាន់៥២៨ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន ១១ពាន់៥២៨គ្រួសារ ដែលកំពុងរងផលប៉ះ
ពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្ត។

សូមបញ្ជាក់ថា៖ កន្លងមក ផ្ទៃដីដែលបានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង បណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដាំដុះស្រូវសរុប ៤៥,០១៥ហិកតា,ផ្ទៃដីដែលខូចខាតមានចំនួន២៦,៨០៥ហិកតាលើគ្រួសារសរុបប្រមាណជាង២ម៉ឺនគ្រួសារ​។ គ្រួសារដែលខូចខាតស្រូវមានចំនួន ១១ពាន់
៥២៨គ្រួសារ។ដោយឡែកផ្ទៃដីដែលអាចធ្វើការស្តារឡើងវិញមានចំនួនសរុប១១ពាន់៥២៨ហិកតា។ហើយបងប្អូនរងគ្រោះទាំងនេះនិងត្រូវទទួលបានពូជស្រូវរួមទាំងអំណោយមួយចំនួនពីសម្តេចតេជោសែន ដោយផ្ទាល់ដៃផងដែរ។

នៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២នេះបើតាមការឲ្យដឹងពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយស្បៀងសង្គ្រោះបន្ទាន់មួយចំនួន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងប៉ះពាល់និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកជាបន្តបន្ទាប់នៅតាមបណ្តាស្រុកនានាក្នុងខេត្ត។ ដែលគិតមកទល់ពេលនេះ ស្បៀងសង្គ្រោះទាំងនេះបានចែកជូនដោយផ្ទាល់ដៃដល់បងប្អូនរងគ្រោះទាំងនោះប្រមាណជិត៧ពាន់គ្រួសាររួចមកហើយ…។

ឯកឧត្តមអភិបាលខេត្ត និងតាងនាមអោយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងមកក្នុងខេត្តបាត់ដំបង ក្នុងនេះឯកឧត្តមបានគោរពថ្លែង នូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្តល់បន្ថែមទៀតមកឲ្យខេត្តនូវអង្ករ៣០០តោន និងថវិកាចំនួន២០មុឺនដុល្លារដល់រដ្ឋបាលខេត្តតាមរយៈក្រុមការងាររបស់សម្តេចដោយផ្ផ្ទាល់បន្ថែមទៀត ដើម្បីសម្រាប់ដោះស្រាយបញ្ហាប្រឈម និងបញ្ហាកង្វល់ក្នុងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង