**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

កម្លាំងនគរបាលជាតិ ប្តេជ្ញាពង្រឹងសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ

ភ្នំពេញ៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថា្នក់ដឹកនាំក្នុងតំបន់ មេដឹកនាំប្រទេសមហាអំណាច និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិធំៗ នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ។ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗទាំងនោះ និងដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាននេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយមោទកភាពជាតិ លើឆាកអន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ បានត្រៀមខ្លួន ហ្វឹកហាត់ប្រុងជើងការគ្រប់មធ្យោបាយសម្រាប់ការពារដំណើរការកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា។

ក្នុងនាមជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កងកម្លាំងកម្ពុជាបានដាក់ផែនការយ៉ាងលម្អិតលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ គ្រប់ទីតាំងទាំងអស់ដែលមេដឹកនាំជាតិ-អន្តរជាតិឆ្លងកាត់ ស្នាក់នៅ និងប្រារព្ធកម្មវិធីផ្សេងៗទៅតាមផែនការ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា អគ្គស្នងការដ្ឋាននគរបាលជាតិបានត្រៀមកម្លាំងជាង១ម៉ឺននាក់ សម្រាប់ការពារសន្តិសុខគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានបន្ដថា ក្រៅពីនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្ដាដៃគូមួយចំនួនដូចជា ស្ថាប័ននគរបាលអន្តរជាតិអាំងទែប៉ូល ស្ថាប័ននគរបាលក្នុងតំបន់អាស៊ានប៉ូល ជាមួយការិយាល័យ FBI អគ្គស្នងការដ្ឋាននគរបាលប្រទេសសិង្ហបុរី សហការជាមួយជប៉ុន នគរបាលវៀតណាម នគរបាលចិន អូស្ត្រាលី និងដៃគូមួយចំនួនទៀត។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានគូសបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរបស់យើង ទទួលបានការគាំទ្រ និងសហការក្នុងការផ្លាស់ប្ដូរព័ត៌មានផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់នូវបញ្ហាភេរវកម្ម និងផ្លាស់ប្ដូរព័ត៌មានដែលពាក់ព័ន្ធដល់កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាន រួមទាំងការសន្យាផ្ដល់បទពិសោធន៍ ផ្ដល់ការបណ្តុះបណា្ដល ដើម្បីជួយគាំទ្រដល់កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាននេះ។

លើសពីនេះទៅទៀត អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការគាំទ្រផ្នែកមធ្យោបាយសម្ភារៈ មួយចំនួនដូចជា៖
ម៉ាស៊ីន X-Ray នៅក្លោងទ្វារសុវត្ថិភាព រថយន្តនាំក្បួន រថយន្តការពារគ្រាប់ រថយន្តដឹកកម្លាំង ម៉ូតូហែរអម ម៉ូតូល្បាត ឧបករណ៍សម្ភារៈត្រួតពិនិត្យជាតិពុល ជាតិផ្ទុះជាដើម ពីប្រទេសជាមិត្ត រួមមានភាគីជប៉ុន វៀតណាម និងចិន។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន។

សម្រាប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ ក្នុងនាមកងកម្លាំងមានតួនាទីពង្រឹង ធានាសុវត្ថិភាពសន្តិសុខ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ក៏បានស្នើសុំកងកម្លាំងទាំងអស់លើកកម្ពស់ស្មារតីយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសកងកម្លាំងដែលពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ហ្វឹកហ្វឺន បង្កើនសមត្ថភាព និងប្ដេជ្ញាចិត្តអនុវត្តទៅតាមគោលការណ៍ ដែលបានដាក់ចេញដោយអនុគណៈកម្មការនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាការពារឱ្យបានសុវត្ថិភាពទាំងស្រុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១នេះ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិរបស់យើង។

ឯកឧត្តម ឧត្តមសេនីយឯក បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ខាងមុខនេះគឺជាមោទនភាពជាតិដ៏ធំធេង ដោយសារវានឹងឆ្លុះបញ្ចាំងឱ្យតំបន់ និងសកលលោកទទួលស្គាល់ និងដឹងអំពីសក្តានុពលរបស់កម្ពុជា ហើយនេះក៏ជាវេទិកាមួយដែលផ្តល់កិត្តិយសដល់កម្ពុជា ឆ្លុះបញ្ចាំង អំពីសមត្ថភាព ឧត្តមភាព ស្មើមុខមាត់ នៅក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម ឧត្តមសេនីយឯក បានបន្ថែមថា កិច្ចប្រជុំកពូលអាស៊ាននេះជាប្រវត្តិសាស្រ្តថ្មីមួយ ទៀតរបស់កម្ពុជា ដូច្នេះបងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលមានតួនាទី និងភារកិច្ចគឺត្រូវលើក កម្ពស់ស្មារតីយកចិត្តទុកដាក់ បំពេញភារកិច្ចរបស់ខ្លួន ត្រូវខិតខំយកចិត្តទុកដាក់ហ្វឹកហ្វឺន បង្កើនសមត្ថភាព ហើយគោរពគោលការណ៍ និងផែនការ ក៏ដូចជាបទបញ្ជានានា សំដៅធ្វើយ៉ាងណាការពារឱ្យបានទាំងស្រុងនូវព្រឹត្តិការណ៍ខាងមុខនេះ ដើម្បីលើកកម្ពស់ កិត្យានុភាពជាតិរបស់យើង។

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយកិច្ចប្រជុំកំពូលអាស៊ាននេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិ យ៉ាងហោចណាស់ ២៥រូប ចូលរួម៕

អត្ថបទដែលជាប់ទាក់ទង